ភ្នំពេញ ៖ កញ្ញា អ៊ិន លក្ខិណា ដែលធ្លាប់បានគ្រងមកុដដ៍សំខាន់មួយ កាលពីឆ្នាំទៅ កំពុងសាងការចាប់អារម្មណ៍ជាថ្មី ឲ្យអ្នកតាមដាន មើលឃើញម្តងទៀត។ នាងស្រាប់តែប្រកួតបេក្ខភាពMiss 𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟯 ទោះបីឆ្លងកាត់ការប្រកួតច្រើនដង។ អ៊ិន លក្ខិណាអាច ធ្វើបានដល់កម្រិតណានៅពេល ដែលនាងត្រូវការឆ្លងកាត់នូវ វិញ្ញាសាជាច្រើន អមជាមួយស្រីស្អាតជាច្រើនរូបទៀត មកជែងគ្នា។

អ៊ិន លក្ខិណា ទើបឡើងទៅបំពាក់ មកុដ Miss Supranational Cambodai 2023អោយកញ្ញាលីវ ជីលី ហើយក៍បានជម្រាបលាតំណែងចាស់ និងអរគុណដល់អ្នកគាំទ្រ បានផ្តល់កម្លាំងចិត្តនាងរហូតមក។ ពោរពេញដោយការ យល់ដឹងពីវិស័យបវរកញ្ញា នាងមិនបានបោះបង់ មហិច្ឆិតាមួយនេះទេ បើទោះជានាងគ្រងតំណែងជាម្ចាស់មកុដបែបណា។ នាងនៅតែចាត់ទុកថានេះ ជាឱកាសដែលចង់ អោយគេមើលឃើញថា អ្វីដែលខំចង់ឲ្យគេដឹងថានាង ពិតជាមានទឹកចិត្តតស៊ូ បើទោះជានៅវ័យក្មេងបែបណា ។ ការប្រកួតម្តងទៀត អាចយល់ដឹងទម្រង់ថ្មី ហើយកាន់តែ យល់ច្បាស់បន្ថែមទៀត នូវតិចនិចប្រឡង ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ ការប្រកួតMiss Grand នេះ លក្ខិណាក៍ធ្លាប់បានចូលរួមប្រកួត ម្តងហើយកាលពីឆ្នាំ២០២១ បានចំណាត់ថ្នាក់លេខ២។មិនដឹងថាឆ្នាំ២០២៣ នេះនាងអាចដណ្តើមមកុដ ឬយ៉ាងណា។

អ៊ិន លក្ខិណាមានអាយុ : 21 ឆ្នាំកម្ពស់: 1.78 .ទំហំទាំង3 (34 22 36)កំរិតសិក្សា : បរិញ្ញាបត្រ .កំរិតភាសា : ខ្មែរ អង់គ្លេស ការងារបន្ថែម : នាងជាModel,គ្រូបង្ហាត់ដើរម៉ូត។ កញ្ញារូបនេះ ក៍មានបងស្រីម្នាក់ជាធីតាឯកសង្រ្កាន្តឆ្នាំ២០២៣ផងដែរ គឹកញ្ញាអ៊ិន ម៉ូលីកា។ លក្ខិណា និងបងស្រីឆ្លងកាត់ឧបសគ្គច្រើនលើ ផ្នែកប្រឡង ធ្លាប់បាក់ទឹកចិត្តការរិះគន់ សម្បុរខ្មៅ និងរាងខ្ពស់ស្គម។ ម្ល៉ោះហើយនាងបានព្យាយាមរើ បម្រះទាំង២នាក់បងប្អូនហើយ យកឈ្នះអ្នករិះគន់ ដោយតស៊ូប្រកួតរហូតបានក្លាយជាម្ចាស់ជ័យលាភី មានមហាជនដឹងឭពេញប្រទេស៕ រក្សាសិទ្ធដោយ ៖ ឧត្តម












