ភ្នំពេញ ៖ កញ្ញា ខេម៉ា1st Runner Up Miss Supranational កែប ដែលជាគ្រាប់ពេជ្របវរកញ្ញាថ្មីមួយរូបជាកូនកាត់ ទើបតែជាប់តំណែង Mss Supranational Cambodai 2023 ប្រកបដោយទេពកោសល្យពិតៗ។ នាងត្រូវបានគេប្រដូចថា ជាគូប្រជែងជាមួយ ម្ចាស់មកុដ លីវ ជីលីដែល ប៊ិះដណ្តើម មកុដឯក។ យ៉ាងណាមើលឃើញពីទេពកោសល្យពិត ស្រីស្អាតរូបនេះ ត្រូវបានម្ចាស់គ្រប់គ្រង នឹងបញ្ជូននាងឲ្យក្លាយជា បវរកញ្ញា កម្ពុជា តំណាងជាតិ ឆ្ពោះទៅការប្រកួត Miss Global International 2023 ឆាប់ៗខាងមុខ។

ការប្រកួតMss Supranational Cambodai 2023ទើបតែ រៀបចំធ្វើឡើងជាលើកទី១ ដោយជាការរៀបចំ ផ្ទាល់ពីស្ថាប័នគ្រប់គ្រង ដោយលោក អិន សុភិន និងអនុប្រធាន រៀបចំ អ្នកនាង ប្រសាទ ដាវីន។ ម្ចាស់មកុដត្រូវបានរកឃើញ ដែលបានទៅ លើស្រីស្អាត លីវ ជីលី អតីតMiss Grand Cambodia 2018។ ឯកញ្ញា ខេម៉ា ក៏ត្រូវបានអ្នកគាំទ្រ មើលឃើញថា សមលើកមកុដនេះរហូតខ្លះមានការសោកស្តាយផងដែរ។ យ៉ាងណាមិញ បវរកញ្ញា ដែលមានរាងស្អាត និងស្វាហាប់ក្នុងការឡើងឆាក មិនអស់សង្ឃឹមនោះទេ។ នាងបានកាដូធំ ដោយត្រូវចាត់ចែង អោយរៀបចំខ្លួនឲ្យល្អ ត្រៀមខ្លួនចេញទៅកាន់ឆាកអន្តរជាតិ ហើយបេសកកម្មមួយនេះ ជាភារៈមួយសំខាន់មួយមិនអាចមើលស្រាលបាននោះទេ។

អំឡុងពេលកំពុង ប្រកួត មុននេះ ខេមា បានលើកឡើងថា ការមកប្រឡងលើកនេះ នាងបានប្រាថ្នាចង់ឲ្យខ្លួនឯងជាប់ ហើយចង់មានឱកាស ចេញទៅប្រកួតនៅក្រៅប្រទេស។ បំណងនាងចង់ឲ្យឆាកអន្តរជាតិ មើលឃើញថា ស្ត្រីខ្មែរយើងមាន ទេពកោសល្យហើយ មិនខ្លាចឧបសគ្គ។ នៅពេលនេះ ការស្រមៃ របស់នាងបានក្លាយជាការពិតហើយ ព្រោះឱកាសបានមកដល់។ អ្វីដែលសំខាន់នាងត្រូវតែដុះខាត់ខ្លួនឲ្យបានល្អ ជាមួយការខំហ្វឹកហាត់ឲ្យកាន់តែល្អ ទុកពេលឱកាសមកដល់ខាងមុខ។

ចំណាត់ថ្នាក់ទាំង៥ នៃ កម្មវិធី Miss Supranational Cambodai 2023 រួមមានលេខ១ លីវ ជីលីតំណាងខេត្តកំពង់ធំ លេខ២ តំណាងខេត្តកែប លេខ៣ តំណាងខេត្តបាត់ដំបង លេខ៤ រាជធានីភ្នំពេញ និងលេខ៥ កញ្ញាតំណាងខេត្តរតនគិរី។ ជ័យលាភីទាំង៥ រូបនេះ ក៏មានតួនទីរៀងៗខ្លួន សម្រាប់ដំណើរ ប្រកួតក្រៅប្រទេស។ តួយ៉ាង លីវ ជីលី ជាម្ចាស់មកុដ Miss Supranational Cambodai 2023 ក៏ត្រៀមខ្លួន ប្រកួតកម្រិតឆាកអន្តរជាតិនាប្រទេសប៉ូឡូញ៕ រក្សាសិទ្ធដោយ ៖ ឧត្តម











