ភ្នំពេញ ៖ ចូលរួមអបអរាករីស្អាត រឿន ណាត ដែលខាងភាគីកូរ៉េ បានមើលឃើញពីតម្លៃទេពកោសល្យស្នាដៃរបស់នាង ហើយបានឆ្លើយតបមកវិញ គឺផ្ដល់ពានរង្វាន់មួយពិសេសជូនតារាស្រីស្រស់ផូរផង់រូបនេះ ដែលនេះជាកិត្តិយសមួយ សម្រាប់អ្នកសិល្បៈកម្ពុជា អាចបន្តឆ.ក់យកភាពទាក់ទាញរហូតដល់ក្រៅប្រទេស ធ្វើឱ្យគេមើលឃើញពីធនធានសិល្បៈរបស់ខ្មែរប្រែប្រួល និងមានតម្លៃបែបណា?!
មុននេះល្បីថា តារាសម្រស់ រឿន ណាត នឹងឡើងទៅប្រកួតសម្រស់បវរកញ្ញាជាថ្មីទៀត ក៏ធ្វើឱ្យអ្នកតាមដានភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែ នេះគ្រាន់តែជាការស្មានមួយប៉ុណ្ណោះ ខណៈ រឿន ណាត អាចបិទការប្រកួតរបស់នាង ប៉ុន្តែធ្វើរឿងមួយផ្សេងទៀត រឹតតែអស្ចារ្យ។

ពោលគឺ មុននេះមានការផ្អើលតគ្នាថា ស្រីស្អាត រឿន ណាត ហាក់មានតម្រុយថា នឹងហក់ចូលប្រកួតប្រជែងបវរកញ្ញាម្តងទៀត ធ្វើឱ្យផ្អើលអស់ហ្វេនៗ ប៉ុន្តែក្រោយមកបែរជាថា អ្នកនាងបវរកញ្ញារូបនេះ នឹងចាកចេញពីកម្ពុជា ទៅទទួលពានរង្វាន់នៅប្រទេសកូរ៉េទៅវិញ។
អ្នកនាង រឿន ណាត កន្លងមកជាអ្នកប្រកួតប្រជែង Miss Universe Cambodia 2018 នឹងតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធី Asia Model Festival 2022 ។
សូមបញ្ជាក់ថា កម្មវិធីនៅប្រទេសកូរ៉េខាងត្បូងនោះ គឺជាកម្មវិធីប្រកួតតារាម៉ូដែលដ៏ធំមួយ នឹងការមានចូលរួមដោយតារាសម្ដែង, តារាបង្ហាញម៉ូដ, បវរកញ្ញា និង តារា Kpop ល្បីផង។

ចំពោះព័ត៌មាន នេះបានធ្វើឱ្យហ្វេនៗស្រឡាញ់ រឿន ណាត សាទរចំពោះអាយដលខ្លួន មានសញ្ញាល្អ ចំឱកាសពិសេស ដូច្នេះគេមានតែរង់ចាំតាមដានមើល ពេលតារាសម្រស់រឿន ណាត ឡើងទទួលពាននោះ ប្រើឈុតគ្របដណ្ដប់ខ្លួនទាក់ទាញបែបណា?!
កន្លងមកតារាសម្រស់ រឿន ណាត ធ្លាប់បានបំពេញបេសកកម្មជាច្រើនលើការងារទាំងផ្នែកបវរកញ្ញា និងកិច្ចការមនុស្សធម៌, នាងធ្លាប់ខកបំណងខ្លះៗក្នុងការប្រើប្រាស់ភាសា ប៉ុន្តែ អតីតបវរកញ្ញាឆ្នើមរូបនេះ នៅតែតតាំងងើបឈរហូតបានក្លាយជាបុគ្គលជោគជ័យលើការប្រកួតទាក់ទងនឹងរាជិនីសម្រស់។
ក្នុងនាមជារៀមច្បង អ្នកនាង រឿន ណាត ទទូចសូមឱ្យរលកក្រោយខិតខំតស៊ូ ហើយប្រឹងយកឈ្នះគ្រប់ឧបសគ្គ មិនត្រូវគិតថាបរាជ័យឡើយ ប្រសិនបើចង់សម្រេចក្តីសុបិនរបស់ខ្លួន ប៉ុន្តែត្រូវគិតពីក្រុមសីលធម៌ និងប្រយោជន៍សង្គមជាតិកម្ពុជាជាធំ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












