Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតម្ចាស់មកុដ Miss Grand 2020 សេង រដ្ឋា ត្រៀមវិលមកកាន់វិថីបវរកញ្ញាវិញ ក្រោយមានអ្នកជួយជ្រោមជ្រែង!

ភ្នំពេញ ៖ សេង រដ្ឋា ដែលធ្លាប់គ្រងមកុដ មិនបានយូរក៏បោះបង់ ក្រោយជួបភាពចម្រូងចម្រាស់ជាមួយ លោក អ៊ិន សុភិន ពេលនេះធ្លាយដំណឹងថា នាងព្រមមកទទួលកិច្ចការវិស័យបវរកញ្ញានេះឡើងវិញ, ការបង្ហាញតម្រុយនេះ ក៏ព្រោះតែនាង មានខ្នងបង្អែកម្នាក់ចាំជួយជ្រោមជ្រែង ខណ:អ្នកតាមដានគិតថា តារាម៉ូដែល សេង រដ្ឋា នេះ អាចធ្វើអោយផ្ទុះកក្រើកឆាកម្តងទៀត។

បាត់មុខលើការប្រកួតប្រជែង សេង រដ្ឋា បានសម្ងំហាត់វិជ្ជាគុនសិល្បៈ ការដើរបង្ហាញរាង ការលេងទឹកមុខពេលដើរកាច់ចង្កេះ ដោយមើលទៅនាង មានសន្ទុះប្រែប្រួលប្លែកជាងមុនច្រើនណាស់ ហើយត្រូវបានអ្នកគាំទ្រមើលឃើញថា នាងមានទម្រង់មុខស្អាត ស្រស់ស្រទន់ជាមួយយរូបរាងខ្ពស់ស្រឡះ សមជាមួយទម្រង់មុខបវរកញ្ញា។

បើតាមអ្នកនាង ជូលី ហួន ដែលជាអ្នកលក់ផលិតផលមួយ និងជំរុញពីក្រោយខ្នងជួយ រដ្ឋា ឱ្យចូលប្រកួតនោះ បានសន្យាថា នឹងជួយឲ្យ សេង រដ្ឋា កាន់តែលេចធ្លោនៅលើវិស័យបវរកញ្ញា។ អ្នកនាង ជូលី ហួន ថា ពេញចិត្តចំពោះតារាម៉ូដែលរូបនេះណាស់ ព្រោះថា លក្ខណៈសម្បត្តិរបស់នាង គឺមានទាំងព្រម ហើយការខិតខំបង្វឹកខ្លួនមួយរយៈនេះ ឃើញថា នាងមានឱកាសច្រើនសម្រាប់ការប្រកួតជាថ្មី។

សេង រដ្ឋា បានផ្អាកការដើរប្រឡងបរកញ្ញាគ្រប់កម្មវិធីប្រមាណ ២ឆ្នាំមកហើយ ដោយនាងជាប់ដៃងាកមកចាប់អាជីពសម្តែង ហើយពេលនេះទីផ្សារសម្តែងរបស់នាង កំពុងតែឡើងខ្លាំងគួរអោយសម្គាល់។ ទស្សនិកជនជាច្រើនបានសាទរ ចំពោះការបង្ហាញវត្តមានថ្មីលើវេទិកាប្រកួតបវរកញ្ញា របស់ស្រីស្អាតរូបនេះ, ម្នាក់ៗកំពុងរង់ចាំមើលយ៉ាងអន្ទះសា ការបង្ហាញសមត្ថភាពរបស់នាង តើទទួលបានភាពទាក់ទាញកម្រិតណា?!៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM

×