ភ្នំពេញ ៖ អតីតតារាចម្រៀង ក្រមិចក្រមើម សម្រស់ផូរផង់ ឡាយ លក្ខិណាបាន ចំណាយពេលអស់ជាច្រើនខែ ចេញទៅសម្តែងនៅប្រទេស កាណាដា។ អ្នកនាងមិនទាន់បានវិលមកស្រុកវិញនោះទេ ហើយល្បីថា អ្នកនាង មានអ្នករត់ការឲ្យរស់នៅទីនោះ ទើបខកពេលមកស្រុកកំណើតទីដែលធ្លាប់ល្បីឈ្មោះ។
រស់នៅក្នុងតំបន់ស៊ីវិល័យ អមដោយប្រាក់ដុល្លារណែនដៃ តែងកាយឡូយឆាយពិតមែន តែអ្នកនាង ឡាយ លក្ខិណា ហាក់ស្រណោះដីកំណើតម្តងម្កាល។ អ្នកនាង នៅតែបន្តការងារសិល្បៈ ច្រៀងតាមឆាកតន្ត្រី នៅប្រទេសកាណាដា។ ឯបងប្អូនរស់នៅទីនោះនៅ តែគាំទ្រការសម្តែងរបស់អ្នកនាង រហូតចូលរួមសម្តែង។

ឡាយ លក្ខិណា បានសរសេរថា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់បងប្អូនគ្រប់សារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយ ជាច្រើនអំពីសុខទុក្ខរបស់នាងខ្ញុំ តាំងពីដើមកន្លងមកក៏ដូចជាថ្មីៗនេះ ! សូមអរគុណដែលបងប្អូនមិនដែលភ្លេចរូបនាងខ្ញុំ ទោះបីរូបនាងខ្ញុំបានឃ្លាតមកឆ្ងាយក្តីតែក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់នាងខ្ញុំ ក៏ដូចជាបងប្អូនគ្រប់សារព័ត៌មាន និងជាពិសេសនឹកដល់ប្រទេសកំណើតជានិច្ច សង្ឃឹមបានជួបគ្នាឆាប់ៗ។

សម្រស់បានបើរំលឹកពីពេលកំពុងល្បី ឡាយ លក្ខិណា ជារាជនីសម្រស់៤ដួងជំនាន់នោះ មាន រូបនាង អ្នកនាងពេជ្រ ច័ន្ទបរមី ស្រីតូច ចំណាន និង សៀម ស្រីណុច។ កន្លង់ជាច្រើន បានតាមចែចង់តារាសាច់សរូបនេះ ។ នាងបានខកស្នេហ៍ជាមួយពោះម៉ាយ អាមេរិកហើយក៏ផ្តាច់ពាក្យ រស់នៅខ្លួនមួយមិនដែលបង្ហើបថា មានបុរសថ្មីមួយការពារ។ ក្រោយមក លក្ខិណា បានវិលមកសិល្បៈមួយប្រាវក៏ចេញទៅ សម្តែងនៅកាណាដា បាត់ឈឹងលែងវិលវិញ ក្រោមពាក្យលេចឭថានាងមានបុរសស្មោះស្នេហ៍នៅទីនោះ តាមស្នេហ៍និងធានានៅទីនោះតែម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM









