Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន និងក្រុមអ្នកសិល្បៈភ្ញាក់ផ្អើល ! ឧកញ៉ា ព្រាប សុវត្ថិ ទទួលបានចំណែកដីជិត ៣ហិកតានៅបឹងតាមោក

ភ្នំពេញៈ មហាជន និងក្រុមអ្នកសិល្បៈ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកឧកញ៉ា ព្រាប សុវត្ថិ តារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ផ្ទៃដីចំនួន ៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក ( បឹងកប់ស្រូវ ) ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ នេះបើយោងតាមអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

នៅក្នុងអនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃដីបឹងតាមោក (កប់ស្រូវ) បានសម្រេច ៖ ត្រូវបានកាត់ផ្ទៃដីចំនួន ៤ទីតាំង សរុបទំហំ ២៩ ៨១៤ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃដីបឹងតាមោក (កប់ស្រូវ) ទំហំ ៣.២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្នុងនោះ ៖

  • ទីតាំងទី១ ទំហំ ២៦.៥៩៣ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ទីតាំងទី២ ទំហំ ២០០០ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ទីតាំងទី៣ ទំហំ ៥៧ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ទីតាំងទី៤ ទំហំ ១១៦៤ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
    នៅក្នុងអនុក្រឹត្យដដែលបានបញ្ជាក់ថា “ត្រូវបានធ្វើប្រទានកម្មផ្ទៃដីចំនួន ៤ ទីតាំង សរុបទំហំ ២៩.៨១៤ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខាងលើ ជាកម្មសិទ្ធិជូនលោក ព្រាប សុវត្ថិ ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ”។

មជ្ឈដ្ឋានទូទៅ ក៏ដូចជាក្នុងចំណោមអ្នកសិល្បៈ ចង់ដឹងថា តើមូលហេតុអ្វីដែលនាំឲ្យលោកឧកញ៉ា ព្រាប សុវត្ថិ ទទួលបានដីទំហំជិត ៣ហិកតា បឹងតាមោក ( បឹងកប់ស្រូវ ) ជាកម្មសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា លោក ព្រាប សុវត្ថិ ទទួលបានការផ្តល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២២/៤៤៣ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ ហើយលោកក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្តិ៥ ) ផងងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×