ភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការហួសចិត្តនិងបានធ្វើការវា.យប.កទៅវិញ ទៅកាន់អ្នករិះគន់មួយចំនួនតូច ពាក់ព័ន្ធទៅនឹងរឿងប្អូនប្រុសលោក ខាត់ ចំរើន បានធ្លាក់ខ្លួនឈឺនឹងបានស្រែករកជំនួយ។
ត្បិតកំពុងស្ថិតនៅក្នុងដំណើរកំសាន្តនៅអាមេរិកអ្នកនាង ខាត់ សុឃីម នៅតែបន្តតាមដាននូវស្ថានភាពជំងឺរបស់លោក ខាត់ ចំរើន ដែលធ្លាក់ខ្លួនឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ស្របពេលដែលដំណឹងចូលពេទ្យព្យាបាលជំងឺរបស់លោក ខាត់ ចំរើន ត្រូវបានគេផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ក៏មានមហាជនមួយចំនួន បានចេញមកធ្វើការរិះគន់ ដោយបានចោទប្រកាន់ថា តារារូបនេះត្អូញត្អែររកតែជំនួយ ក្នុងពេលដែលក្រុមគ្រួសារក៏មិនមានអ្នកអត់នោះឡើយ។

ការរិះគន់នេះបានធ្វើឲ្យអ្នកនាង ខាត់ សុឃីម ក្នុងនាមជាបងស្រីហាក់មិនសប្បាយចិត្ត និងធ្វើការឆ្លើយតបភ្លាមៗចំពោះការរិះគន់នេះ ដោយបានចាត់ទុកការរិះគន់ទាំងអស់នេះមិនមានមូលដ្ឋានច្បាស់លាស់។
អ្នកនាង ខាត់ សុឃីម បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកថា ខមមិនដ៏សែនខ្លោចផ្សាសម្រាប់(ខ្ញុំជាបងស្រីនឹងជាសិល្បៈខ្មែរ)។
នាងថា ជំរាបសួរ បង ប្អូនខ្ញុំ គ្នាមិនបានស្រែករកជំនួយអីទេ (ក្នុងនាមពួកខ្ញុំ ជាបងប្អូន ពួកយើងមានជីវភាព សមរម្យ អាចជួយគ្នាបាន )តែបើ បងប្អូនខាងក្រៅគាត់មានចិត្តស្រលាញ់អាណិត ប្អូនខ្ញុំ(ខាត់ ចំរើន) ចង់ជួយគាត់ ក៏ជួយចុះ ពួកខ្ញុំ សូមអរគុណគាត់ច្រើន ហើយបងដឹងថា ពួកខ្ញុំ រាល់ថ្ងៃ ដោយសារ តែមិនចង់ឲ្យគេ និយាយថា ឈឺសុំជំនួយនេះ ហើយទើបខំរកស៊ីធ្វើការទាំងយប់ថ្ងៃ គ្រប់ពេលទាំងមិនដែលទំនេរទេបងដើម្បី ឈឺមានមានលុយមើលខ្លួន។

នាងបញ្ជាក់ថា សូមបងមុននឹង ខមមិន សូមបង ពិនិត្យមើលផង ខ្ញុំដឹងថាបងៗខ្លះ មានគំនំ នឹង អ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំ ក៏ជាខ្មែរដូចបងដែរ (ខ្ញុំរៀនបានតិច ហើយមិនមែនអ្នកចេះដឹងដូចបងទេ តែខ្ញុំក៏មិនយកពេលទៅអង្គុយ ចាំខមមិនឬថាឲ្យអ្នកណាមួយឲ្យឈឺចាប់ដែរ ។
គួរបញ្ជាក់ថា កាលពីម្សិលមិញតារាកំប្លែងលោក ខាត់ ចំរើន ត្រូវបានគេបានរាយការណ៍ថា លោកកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយកំពុងត្រូវការឈាម ហើយបើតាមការបង្ហើបឲ្យដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែង ខាត់ ចំរើន មានជំងឺខូចក្រលាន និងក្រិនថ្លើម៕រក្សាសិទ្ធិដោយ ៖ សំណាង SV






