ភ្នំពេញ ៖ អតីត Miss Grand Cambodia 2021ដ៏មានសម្រស់ ប៉ូគីមថេង សុតធីតា បានបង្ហាញការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីនាងបានប្រកាសចូលបួសស្លៀក.ស ដោយនាងបានបញ្ជាក់មុននេះថា ក្រោយផ្ទេរតំណែងរួចរាល់យកពេល១សប្តាហ៍ ទៅតាំងសមាធិក្នុងទីអារាម ដើម្បីស្ងប់ចិត្ត។
នាងបានតស៊ូប្រយុទ្ឋជាមួយការងារជាច្រើន នាំអោយហត់នឿយ ហើយពុំសូវមានពេលសម្រាកបានច្រើនឡើយ ម្ល៉ោះហើយស្ត្រីឆ្លាតវៃរូបនេះ ងាកទៅបួសធ្វើជាដូនជីមួយរយ:ខ្លី នៅអារ៉ាមពិតជាឆក់បានការតាមដានពីហ្វេនៗ និងងមហាជន។

នាប៉ុន្មានថ្ងៃនេះ ប៉ូគីមថេង សុតធីតា បានបង្ហោះសារនៅលើគណនីហ្វេសបុករបស់នាងថា «បន្ទាប់ពីផ្ទេរមកុដចប់ នាងខ្ញុំសុធីតា នឹងស្លៀក.សពាក់.ស ហូបអាហារបួស ព្រមទាំងសមាធិ រយ:ពេលមួយសប្តាហ៍ ដោយចាកឆ្ងាយពីទូរស័ព្ទ ព្រមទាំងប្រព័ន្ធ Social Media គ្រប់យ៉ាង, សង្ឃឹមថា បងៗដែលមានទំនាក់ទំនងមកនាងខ្ញុំសម្រាប់កាងារ សូមជួយទុកពេលវេលាឱ្យនាងខ្ញុំបានសម្រាកមួយសប្តាហ៍ផង ដើម្បីមានឱកាសបានទទួលកុសលផលបុណ្យ ពីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយក្តីគោរពពីនាងខ្ញុំ សុធីតា។
នៅទីបំផុតស្រីស្អាតរូបនេះ បានបង្ហាញរូបភាពបួសស្លៀក.ស ដែលថតនៅតាមបរិវេណវត្ត អារាម ជាការតបសន្យា ហើយអ្នកគាំទ្រសង្ឃឹមថា នាងប្រាកដជាប្រើចិត្តស្ងប់ក្នុងពេលវេលាប៉ុន្មានថ្ងៃនេះ។
ពិតណាស់ កញ្ញាដ៏មានមន្តស្នេហ៍ ប៉ូគីមថេង សុតធីតានេះ បានសម្រេចចូលបួសស្លៀក.សតាមសន្យា បន្ទាប់នាងបានសាងស្នាដៃល្អនៃពិភពតារាសម្រស់ចូលដល់វគ្គ១០ប្រទេសចុងក្រោយ ដោយធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលចំពោះកម្ពុជា ប្រកួតជែងគេជែងឯងគួរឲ្យសរសើរ។

ចាប់តាំងពីពេលនោះមក សុតធីតា ក្លាយជាតារាល្បីក្នុងពិភពបវរកញ្ញា ហើយទីផ្សារការងាររត់មករកនាងរហូត រកពេលសម្រាកសឹងមិនបាន, ដោយសារបែបនេះ ទើបនាងបង្ខំចិត្តដកឃ្លាមួយរយៈខ្លីសិន។សុតធីតា បានឡើងដើរលើវេទិកា បង្ហាញរាង និងបញ្ចេញទស្សនៈ និយាយរលីងរលងទឹកភ្នែកថា សូមឱ្យអ្នកជំនាន់ក្រោយ ប្រព្រឹត្តខ្លួនឱ្យបានល្អ តស៊ូ ពេលចេញបំពេញបេសកកម្មត្រូវខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីមុខមាត់កម្ពុជា។
នាងនិយាយបានថា មិនមែនជាភាពងាយស្រួលនោះទេ ត្រូវប្រើពេលវេលា ៣ លើក ទម្រាំឈរលើវេទិកាមួយនេះបានយ៉ាងរឹងមាំ, ដូច្នេះ នាងរំពឹងថា អ្នកក្រោយត្រូវខំឱ្យរឹតតែល្អក្នុងវិស័យបវរកញ្ញាមួយនេះ។
ការប្រកួត Miss Grand Cambodia ឆ្នាំ២០២២ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី២៧ សីហា ឆ្នាំ២០២២ បន្ទាប់ពីឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងវគ្គនីមួយៗ, ហើយបេក្ខនារី តំណាងខេត្តព្រះសីហនុ ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ដ៏មានភាពឆ្លាតវៃ និងសម្រស់ទាក់ទាញ ដំណើរដងខ្លួនសមសួន បានបន្តវេនពីរៀមច្បង ប៉ូគីមថេង សុតធីតា គឺក្លាយជារាជិនីសម្រស់ សម្រាប់ឆ្នាំ២០២២។ នាង ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានហ្វេនៗ រំពឹងថា អាចឆក់យកការទាក់ទាញបានច្រើនលើដំណើរប្រកួតនៅលើឆាកអន្តរជាតិ នាប្រទេសឥណ្ឌូនេស៊ីខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












