ភ្នំពេញ ៖ តារាសម្តែងនាង គីម ស៊ីវឡាម បានប្រកាសរក្សាជំហររបស់ខ្លួន ដោយមិនលេងផ្លូវកាត់ប្តូរភាពហ៊ឺហារ ដោយសារមានអ្នកជួយឧបត្ថម្ភ ពីក្រោយឡើយ បើទោះជាបច្ចុប្បន្ន នាងមិនទាន់មានអ្វីធំដុំ ដូចតារាស្រីមួយចំនួនទៀតក៏ដោយ។
ការប្រកាសជំហរខាងលើរបស់តារាស្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីនាងតែងតែទទួលនូវសំណួរនានា ពីរឿងពីរឿងមិនសម្ញែងភាពហ៊ឺហារ ដូចតារាស្រីមួយចំនួន ខណៈពេលនាងបានប្រឡូកសិល្បៈនេះច្រើនឆ្នាំហើយនោះ។

គីម ស៊ីវឡាម បានលើកឡើងថា នៅចាំពាក្យប៉ុន្មានឆ្នាំមុន ដែលគេសួរខ្ញុំចាំមិនភ្លេច អូនថតយូរហើយ ល្បីហើយមិនយកលុយទិញឡានទំនើបជិះមួយទៅ តួគេចូលក្រោយពីបីខែគេឡើងទិញឡានទិញផ្ទះ។
នាងបញ្ជាក់ថា គេមានស្រាប់ ខ្ញុំអត់មួយៗសិនអត់លេងផ្លូវកាត់ហេ អ្នកដឹងពីសិល្បៈបានយល់ច្បាស់អត់ងាយដូចនិយាយ។
នាងថា ខ្ញុំជិត១០ឆ្នាំ ទេ តែយល់ខ្លះពីដើរមកដល់ពេលនេះ ខ្ញុំពិតជាហត់ណាស់ ការតស៊ូព្យាយាម លំបាក ខ្ញុំបានឆ្លងហើយ ជិតដល់ហើយ។ ខ្ញុំមិនបោះបង់ទេយ៉ាងណាខ្ញុំបានប្រឹងប្រែងកម្លាំងញើសឈាមខ្លួនឯង គ្មានប្រាក់ឧបត្ថម្ភ អីចឹងហើយរបស់ខ្លះ បើចង់បានក៏ត្រូវការពេលកុំចង់ជិះជណ្តើរយន្ត ពេលខ្លះអាចគាំងពិបាកថា។

គីម ស៊ីវឡាម បានអភិវឌ្ឃន៍ខ្លួនពីតារាសម្តែងពីតួរាយរង រហូតឆក់ឱកាសក្លាយជាតួឯក និងតួរង នៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមរយៈទេពកោសល្យល្អ និងរូបសម្រស់កាន់តែស្រស់ស្អាតថែមទៀតនោះ តារាស្រីរូបនេះបានបង្ហាញវត្តមានសម្តែង នៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ។
យ៉ាងណាប្រឡូកក្នុងវិថីសិល្បះប្រមាណជា១០ឆ្នាំមកនេះ គីម ស៊ីវឡាម ហាក់នៅមិនទាន់លិចលឺដំណឹង ពីទំនាក់ទំនងស្នេហ៍ជាមួយបុរសណាម្នាក់នៅឡើយទេ។
ទោះជាបែបណាគេជឿថា តាមរយៈភាពល្បីល្បាញ និងរូបសម្រស់ស្រស់ស្អាតរបស់នាង គីម ស៊ីវឡាម នឹងមិនខ្វះបុរសៗតាមស្រឡាញ់ឡើយ ពោលអាចមកពីនាងនៅមិនទាន់ត្រូវចិត្តប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







