Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់វគ្គរំជើបរំជួលហើយ លីម តិចម៉េង ម្ចាស់ពាន ខណៈស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដ Miss Grand Cambodia ?!

ភ្នំពេញ ៖ កាន់តែជិតចេញលទ្ឋផលហើយ សម្រាប់ឱកាសប្រកួត ក្នុងកម្មវិធីធំ២ ដែលចាត់ទុកថា ជាព្រឹត្តិការណ៍ សំខាន់សម្រាប់ឆ្នាំ២០២២នេះ, នោះគឺ ការប្រឡងចម្រៀង លំដាប់ពិភពលោក ខេមបូឌាអាយឌល រដូវកាលទី៤ ដ៏កក្រើកធ្វើឱ្យមានការវែកញែកផ្សេងគ្នា និងការប្រកួតកញ្ញាឯក Miss Grand Cambodia ២០២២ ជាការប្រកួតមានការតាមដានពីមហាជនយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

ក្នុងនោះ ពន្លកតារា ២ ដួង កំពុងតែក្លាយជាការតាមដានពីមជ្ឈដ្ឋានមហាជនខ្លាំងឡើងៗ ពេលកៀកថ្ងៃប្រកាសលទ្ឋផល, ចំពោះវេទិកាប្រឡងចម្រៀង ខេមបូឌាអាយឌល វិញ ហ្វេនៗជាច្រើនលើសលប់ កំពុងបុកទិសដៅ កំណត់យក បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម។ ការលើកពាន រដូវកាលទី៤ នឹងមកដល់នៅយប់ ថ្ងៃទី២៨ ខែសីហា ២០២២នេះ ហើយមហាជនបានបាញ់ព្រួញ ទៅលើ តិចម៉េង ជាងគេ ខណៈ ថុល សុភិទិ ក៏ប្រដេញមិនចាញ់គ្នា។

លីម តិចម៉េង ត្រូវគេប្រដូច ណុប ប៉ាយ៉ារិទ្ឋ កាលនៅក្មេង, ទាំងរូបរាង សំឡេង គឺចង់ប្រហែល ណុប ប៉ាយ៉ារិទ្ឋ រហូតរៀមច្បង បាយ៉ារិទ្ឋ ភ្ញាក់អោយតែឃើញ តិចម៉េង មកច្រៀង ម្តងណាដូចដាស់អារម្មណ៍ខ្លួន អោយនឹកឃើញគ្រប់រូបភាពពីអតីតកាល។ ធាតុពិតបើគិតពីគុណភាពសំឡេង តិចម៉េង សំឡេងធ្ងន់ល្អគួរសរសើរ, ជាសំឡេងតួឯក ប្រើបានគ្រប់ទម្រង់ គណៈកម្មាការទាំង៤ ស្មានមិនដល់ព្រោះល្អលើសពីការគិត។

នៅលើបណ្តាញសង្គម តិចម៉េង ត្រូវគេទាញយកច្រើនគ្នាព្រោះសំឡេងល្អ ដល់ថ្នាក់អ្នកខ្លះចំណាយលុយបោះពុម្ពអាវដាក់រូប តិចម៉េងទៀតផង។

ងាកមកមើលសម្រស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ជាប់លំដាប់រងទី១ ក្នុងការប្រឡងស្រីស្អាត នៅកម្មវិធីមួយ, នាងប្រឡងក៏ច្រើនដងទាំងនៅក្រៅប្រទេស ហើយនាងជាបេក្ខភាពមានហ្វេនតាមដានច្រើន នេះជាការត្រឡប់មកជាថ្មីលើកម្មវិធី Miss Grand ដើម្បីតបការគាំទ្ររបស់បណ្តាមិត្តអ្នកគាំទ្រ។

មុខមាត់ ស្នាមញញឹមរបស់នាង គឺទាក់ទាញ រាងរៅ ដំណើរ ដើរចេញមក ចូលភ្នែកមហាជន លាន់មាត់សរសើរ។ ទើបនាងត្រូវគេតាមមើលហើយ ទាញថា ជារាជិនីសម្រស់ឆ្នាំនេះ អាចបន្តវេនពីរៀមច្បង ប៉ូគីមថេង សុតធីតា ពេលទៅប្រកួតលក្ខណៈអន្តរជាតិជាក់ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×