Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី ច័ន្ទសីហា បញ្ជាក់រឿងសំខាន់ៗក្នុងថ្ងៃទទួលយកបុរសថ្មីជាស្វាមី

ភ្នំពេញ ៖ តារាសម្តែង លី ច័ន្ទសីហា បានយល់ព្រមទទួលយកស្នេហាថ្មី ដោយបើកចំហរឲ្យគេបានឃើញ បន្ទាប់ពីលាក់រឿងនេះអស់ពេលជាយូរ។ អ្នកនាងបានភ្ជាប់ពាក្យជាមួយបុរសចិត្តស្មោះ ហ៊ានការពារនាង និងកូនស្រី ដោយចាត់ទុកថា ការប្រគល់បេះដូងជូន ទៅបុរសក្នុងបេះដូងនេះពិតជា មិនខុសបំណង ហើយរុញឲ្យស្នេហាឆ្លងដល់ចាស់។

នាល្ងាចថ្ងៃទី២៥ សីហា ឆ្នាំ២០២២ តារាសម្តែង លី ច័ន្ទសីហា បានរៀបចំពិធីភ្ជាប់ពាក្យ ធំដុំនាភោជនីយដ្ឋាន មួយកន្លែង នារាជធានីភ្នំពេញ ។ ពិធីភ្ជាប់ពាក្យនោះ ចូលរួមដោយសិល្បករ អ្នកដឹកនាំរឿង ជាច្រើនកុះករ អបអរលី ច័ន្ទសីហា បានរកឃើញម្ចាស់បេះដូងតាមបំណង។ អ្នកនាង លី ច័ន្ទសីហា ដែលបានក្លាយជាអ្នកមេម៉ាយវ័យក្មេងអស់ជាច្រើនឆ្នាំ ឃើញថាបានបង្ហាញទឹកមុខស្រស់បំព្រង ជាមួយឈុតកូនក្រមុំ មើលទៅគួរ ឲ្យទាក់ទាញ និងរម្យទុំ។

ឆ្លើយតប និងសំណួរមួយ ចំនួន អ្នកនាង លី ច័ន្ទសីហា បានតបជាមួយ អ្នករាយការណ៍ព័ត៌មានយើង បានបញ្ជាក់ ចំណុចសំខាន់ៗថា ស្វាមីនាង មានអាយុ៣៩ឆ្នាំ ដែលជាបុរសពោះម៉ាយ គាត់ជាអ្នកជំនួញម្នាក់ នៅក្នុងស្រុក។ ទំនាក់ទំនងរបស់យើងទាំង២ កើតចេញតាំងពីសម័យនៅរៀនថ្នាក់វិទ្យាល័យ។ ពោលជិត២០ឆ្នាំ ហើយក៏អត់ដឹងថាគាត់តាមគួចចិត្តលើ យើងដល់ថ្នាក់ហ្នឹងឡើយ។ អ្នកនាងថា ចំណុចសំខាន់ អនាគតស្វាមីរូបនេះ គាត់ឲ្យតម្លៃយើង ក្រុមគ្រួសារយើង ស្រឡាញ់កូនស្រីយើង។ ពួកយើងជិតដិតគ្នាខ្លាំង៣ឆ្នាំចុងក្រោយនេះ ហើយនាងធ្លាប់រងនូវភាពរៀបការ បែកបាក់ ទើបនាងមិនដែលដើរបង្ហាញគេ ដើម្បីជៀសវាងគេថា។ ទាល់តែមានភាពចូលស្តីតាមច្បាប់ទើបបង្ហាញឲ្យ អ្នកគាំទ្របានឃើញ។ គួបផ្សំនិងនេះជាពិធីខួបកំណើតនាងផងគម្រប់២៩ឆ្នាំ សម្រេចថាយកជាពិធីផ្គួបគ្នា តែមួយដើម្បីកុំឲ្យច្រើនដង។

អ្វីដែលគេចាប់អារម្មណ៍ថ្ងៃពិធីនោះ លោក ទិត្យ ចន្ថា ស្វាមី លី ច័ន្ទសីហាបាន កាដូគ្រឿងពេជ្រ ១ឈុតដល់ តារាស្រីរូបនេះ។ លើសពីនេះ ខាងប្រុស បានឲ្យនាងផ្តាច់សិល្បៈខ្លះៗ ថតជាស្ពត រឿងអប់រំខ្លីៗ ។ បើជារឿងភាគ និងដុំ លោកមិនអនុញ្ញាតដោយហេតុផល ចំណាយពេលច្រើន និងចង់ទុកពេលរកស៊ីលើមុខរបរដែលគ្រោងបង្កើតឆាប់ៗ។ ឯគម្រោងរៀបការ និងគិតគូ តាមពេលវេលាជាក់ស្តែង។ សីហាធ្លាប់មានគេ តាមស្នេហ៍ដែរតែនាងកម្រយកមកគិត ហើយនេះជាឱកាសល្អមួយទើបនាងមិនចង់ បិទផ្លូវទៀតទាន់មនុស្សល្អមកដល់ក្នុងជីវិត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×