Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានចំណុច ២ យ៉ាង ដែល មាស សុខសោភា ហាក់ថមថយបទចម្រៀងថ្មីៗ

ភ្នំពេញ ៖ អ្នកនាង មាស សុខសោភា ធ្លាប់បំបែកបទចម្រៀងពីរោះៗ ធ្វើឱ្យអ្នកគាំទ្របានស្តាប់កម្សាន្តយ៉ាងជក់ចិត្ត និងសរសើរថា ចម្រៀងពិតជាល្អៗរហូតធ្វើឲ្យតារាសំឡេងបត់បែនគ្រប់រសជាតិរូបនេះ ក្លាយជាតារាល្បីល្បាញ និងឈរនៅលំដាប់កំពូល, តែហាក់ដូចជាច្រើនឆ្នាំទៅហើយ គេបានមើលឃើញតារាចំរៀងឆ្នើម មិនមានរឿងអាស្រូវ មាស សុខសោភា បានថមថយបទចម្រៀងទៅវិញ។

ការថមថយបទចម្រៀងនៅលើទីផ្សាររបស់ មាស សុខសោភា ត្រូវបានគេមើលឃើញមានចំណុច ២ យ៉ាង គឺ ១- ក្រុមហ៊ុនផលលិតកម្មថ្មីរបស់នាង យឺតយ៉ាវក្នុងការចេញបទ ឬក៏មិនបានចេញបទឲ្យនាងចម្រៀង, ២- នាងរវល់ក្នុងការចេញរកស៊ីជាមួយប្តី ដែលរួមរស់ជាមួយគ្នាជាងមួយទសវត្សទៅហើយ។

ចាប់តាំងពី អ្នកនាងហក់ចូលមកកាន់ផលិតកម្មរាម ចម្រៀងដូចជា មិនទាន់សម្បូរបទល្អៗ បំពេរអ្នកស្តាប់។ ទោះជាខាងផលិតកម្មនៅ តែយកចិត្តទុកដាក់ការពារអ្នកនាង ដោយសន្យាកាដូបទល្អៗ តែគេហាក់ឃើញថាមានសភាពដូចជាចង់គាំងខ្លះៗ។

តារាស្រីរូបនេះវិញ ដូចជាមិនសូវស្រវាស្រទិញ ក្នុងការកែខៃទីផ្សារចម្រៀង ដូចពីមុន ក្រៅតែងាក មកចាប់យក មុខរបរថ្មីធ្វើជាអ្នករកស៊ី ។ អ្នកនាង និងស្វាមីបានសហការជាមួយ អ្នកនាងស្រីអូន សម្រស់ធម្មជាតិ ហើយក៏បង្ហាញនូវអាជីវកម្មថ្មីបន្តគ្នា។ ម្ល៉ោះហើយទើបត្រូវធ្វើឲ្យ ការបង្ហាញនូវបទចម្រៀង របស់អ្នកនាង ហាក់ផ្អិបពេលវេលាបន្តិច ដោយម្នាក់ៗមមាញឹក ពង្រឹងទីផ្សារជំនួញ។ អ្នកគាំទ្រជាច្រើន នៅតែសួរដេញដោលគ្នាថាតើយូរទៀតទេ មាស សុខសោភា មានចម្រៀងពិរោះឡើងវិញ ដូចមុនមកឲ្យអ្នកស្តាប់បានឭពេញទីកន្លែងនានា។

មាស សុខសោភា និង លោកអ៊ឹត រ៉ាដា អស់រយៈពេល១៥ឆ្នាំ (២០ -០៧-២០២២) ខណៈដែលកាលពីឆ្នាំ២០១១ ធ្លាប់មានព័ត៌មានថាសោភា ចង់ទៅរស់នៅ កាណាដា តាមស្វាមីទៀតផង អំឡុងដែលនាងចេញពីសាន់ដេ ហើយត្រូវបានផលិតកម្មBig Man ទាក់ទងហើយទីបំផុតនាងក៏ទៅជ្រកនៅថោន ។ ចាប់តាំងពីពេលនោះ មកស្ងាត់ដំណឹង សោភា ចង់ទៅរស់នៅស្រុកគេ តែផ្ទុយទៅវិញលោករ៉ាដា បែរជាមកនៅស្រុកខ្មែរតាមនាង ជាអចិន្រ្តៃយ៍ទៅវិញ។ ពេលនេះនៅតែគ្មានដំណឹង លោកចង់នាំសោភា ទៅរស់នៅទឹកដីទី២ របស់លោកគឺកាណាដាដូចមុនទៀតឡើយ។ តារាល្បីឈ្មោះនេះ នៅតែមានចិត្តចង់រៀបការម្ដងទៀតដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា និង សុ គន្ធ និសា ជាដើម ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមទាំងឡាយថា នាងខ្លាចរៀបការទៅធ្លាក់កូដ ។

អ្នកសិល្បៈរួមអាជីព បានសរសើរ មាស សុខសោភា ថា នាងពូកែយកចិត្តស្វាមី ព្រោះចំណងស្នេហ៍រយៈពេល១ទសវត្សន៍កន្លះមកនេះ មិនដែលលេចឭថាពួកគេមានភាពរកាំរកូស ឬរង្គើរស្នេហ៍ឡើយ ហើយស្វាមីនាង បានផ្គាប់ចិត្តនិងសម្របខ្លួន តាមនាងគ្រប់ពេលវេលាថែមទៀតផង ដូចជា មុននេះ គេឃើញតារារាម រូបនេះជិះរថយន្ដLand Cruiser V8 ប្ដូរមកជិះJeep Rubicon ហើយចុងក្រោយជិះMercedes –Benz G –Class ជាដើម៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×