ភ្នំពេញ ៖ ជិត២ឆ្នាំមកហើយ ដែលអតីត តារាចម្រៀង និងជាអ្នកសម្តែង អាលីហ្សា បានចាកចេញពីផ្ទះសម្បែង នៅស្រុកខ្មែរ ចេញទៅរស់នៅ អាមេរិក។ អ្នកនាង នៅមិនទាន់រំលេចពេលវេលា មករស់នៅ ស្រុកខ្មែរនោះទេទោះនឹកនា។ សិល្បកររួមជំនាន់ បានលើកសរសើរពី វាសនាខ្ពស់របស់នាង បានស្វាមី ស្រឡាញ់បីបមហើយចេះ ថ្នមចិត្ត។

អាលីហ្សា សម្ងំរស់នៅម្នាក់ឯងច្រើនខែ ទាំងខ្លួនមានទម្ងន់កូនស្រីដំបូង ហើយភ្លាមៗក្រោយរៀបការ ស្វាមី រូបសង្ហារបស់នាង បានហោះទៅអាមេរិកមុនតែម្តង។ ពេលវេលាយូរគ្រាន់បើ រហូតនាងសម្រាលកូន បានរឹងដៃជើង ទើបមានសិទ្ឋិឡើងទៅតាមស្វាមី ក្រោមការខ្នះខ្នែង ពីប្តីរបស់នាងជាខ្លាំង។ ចំនុចទាំងនេះហើយ ដែលអ្នកសិល្បៈ ជាច្រើន បានលើកសរសើរថា នាងសំណាង ព្រោះស្វាមី មិនចោលទោះនៅសម្រាលកូនតែឯង ក៍មិនអោយខកបំណង រហូតបានជួបជុំគ្នា សាងសុភមង្គល យ៉ាងមានសេចក្តីសុខ។

រំលឹកស្នាដៃសិល្បៈ អាលីហ្សា ធ្លាប់ជាអ្នកចម្រៀង ហើយច្រៀងតាមក្លឹបល្បីៗ មិនខុសពីតារាល្បីមួយចំនួន។ អាលីហ្សា បានវិវត្តន៍ខ្លួនជាតារាសម្តែង ហើយបានធ្វើឲ្យអ្នកដឹកនាំរឿងសរសើរ ពីការលេងទឹកមុខ និងដាក់អារម្មណ៍ លើស្ទីលសម្តែង។ បែបនេះហើយទើប តារារាងខ្ពស់ស្រឡះរូបនេះ បានក្លាយជាតារាលេចធ្លោ មួយដួងដូចតារារួមជំនាន់ជាមួយនាងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












