Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿន ណាត បន្តលាក់បាំងអត្តសញ្ញាណគូស្នេហ៍ថ្មី ទោះបែកធ្លាយរូបភាពស្និទ្ធស្នាល

ភ្នំពេញ ៖ អតីតកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៨ រឿន ណាត បានបន្តព្យាយាមលាក់បាំង ដោយមិនធ្វើការអធិប្បាយណាមួយ ជុំវិញអត្តសញ្ញាណគូស្នេហ៍ថ្មីរបស់ខ្លួនឡើយ បើទោះបីជាមានការបែកធ្លាយរូបភាពស្និទ្ធស្នាល នៅលើបណ្តាញសង្គមក៏ដោយ។

ថ្មីៗនេះបុរសម្នាក់បានធ្វើការបញ្ចេញរូបភាពយ៉ាងស្និទ្ធស្នាលមួយសន្លឹកជាមួយ រឿន ណាត នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួន ដែលគេសង្ស័យថា បុរសរូបនោះគឺជាគូស្នេហ៍ថ្មីរបស់នាង។

ការហ៊ានបញ្ចេញរូបភាពស្និទ្ធស្នាលជាសាធារណៈជាលើកដំបូង ពីបុរសខាងលើនេះ ក៏បានកើតឡើងព្រមគ្នាក្នុងពេលកន្លងមក រឿន ណាត ក៏ត្រូវបានគេសង្ស័យថា កំពុងកសាងទំនាក់ទំនងស្នេហាជាមួយបុរសវ័យក្មេងមួយរូប ក្រោយបែកបាក់ស្នេហាលើកដំបូង។
បុរសដែលជាសង្សារថ្មីរបស់តារារូបនេះត្រូវបានគេដឹងថា ជាអាណិជនមួយរូប ហើយក៏ជាអ្នកធ្វើការក្នុងផ្នែកសិល្បៈដូចគ្នា ពោលទំនងជាឌីដេនៅក្នុងភោជនីយដ្ឋានមួយកន្លែង។

រឿន ណាត និងបុរសដែលជាសង្សារថ្មីរបស់នាងនាពេលនេះត្រូវបានកសាងទំនាក់ទំនងគ្នាបានយ៉ាងល្អ បើទោះបីជាអ្នកទាំងពីរនៅមិនទាន់បើកបង្ហាញអោយមហាជនបានដឹងច្រើនក៏ដោយ។
យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ រឿន ណាត នៅមិនទាន់ទទួលស្គាល់ ឬក៏បដិសេធចោលណាមួយនៅឡើយទេ នៅពេលមានការសាកសួរពីបណ្តាញសារព័ត៌មាន។

គួបញ្ជាក់ថា រឿន ណាត បានបែកបាក់ចំណងស្នេហ៍ជាមួយលោក លោក ជា ឃាងឈេ ដែលគេស្គាល់ថាជាប្រុសស្អាត ធ្លាប់បានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador ២០១៨។

កន្លងមកអ្នកគាំទ្រនាងភ្ញាក់ផ្អើលនិងសាទរគឺក្រោយពីនាងនិងតារាបង្ហាញម៉ូតលោកជា ឃាងឈេ បានប្រកាសបើកចំណងស្នេហ៍ដោយបើកចំហរ។ កញ្ញា រឿន ណាតបានប្រកាសពីចំណងស្នេហ៍ដោយបើកចំហរជាមួយលោកជា ឃាងឈេ កាលពីអំឡុងខែសីហាឆ្នាំ២០១៩ ខណៈដែលរឿន ណាតធ្លាប់លើកឡើងថា នាងបានស្គាល់គ្នានិងស្វែងយល់ចិត្តគ្នាជាច្រើនខែមុនពេលសម្រេចចិត្តទទួលយកគ្នាជាសង្សារ និងក្រោមការដឹងលឺពីចាស់ទុំទាំងសងខាង ប៉ុន្តែនាងមិនបានបញ្ជាក់អំពីគម្រោងចូលរោងការច្បាស់លាស់។

យ៉ាងណា តារាសម្តែង រឿន ណាត បានទទួលស្គាល់ថាស្នេហារវាងនាង និងលោក ជា ឃាងឈេ ពិតជាបានបញ្ចប់ដូចការលេចឡើងនោះមែន ដោយនាងថា ពួកនាងបានបែកគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ។

នាងបញ្ជាក់ដែរថា ការប្រះស្រាំចំណងស្នេហ៍ជាមួយប្រុសស្អាតជាអាណិកជន រស់នៅប្រទេសអូស្ត្រាលីរូបនេះ គឺមិនមែនមានអ្នកទី៣ណាមកជ្រៀតជ្រែកនោះឡើយ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×