ភ្នំពេញ ៖ អតីតម្ចាស់មកុដ Miss Grand Cambodia 2020 ហើយលាលែង នាងសេង រដ្ឋា បាននិងធ្វើអោយគេតាមដានខ្លាំង នៅពេលមិនមានតម្រុយណាមួយចូលអុកឡុក ប្រឡងលើសម្រស់កញ្ញាឯក។ មកទល់ពេលនេះ ស្ងាត់ សូន្យឈឹងតែម្តងនូវ តម្រុយមកប្រកួតជាថ្មី ស្របពេលការប្រកួតផ្សេងៗ កំពុងកើតឡើង។

ហ្វេនៗជាច្រើនបាន ស្រង៉ាកចិត្តនៅពេលមិនបាន ឃើញវត្តមានស្រីស្អាត សេង រដ្ឋា ឡើងទៅប្រឡងម្តងទៀត។ ១០០% មុននេះលេចឭថា នាងសម្រេចចិត្តមក ប្រកួតឡើងវិញ នាកម្មវិធី ចក្រវាឡកម្ពុជា២០២២។ លុះក្រោយមក ការប្រកួតមកដល់ និងរកបានម្ចាស់មកុដផងនោះ មិនបានលេចមុខនាងសោះឡើយ។ នេះជារឿងមួយ ដែលយើងទាំងអស់គ្នាឆ្ងល់ហើយ ស្តាយដែលមិនមានបេក្ខភាពជើងខ្លាំង មកប្រជែងគេឯង។

មហាជន ដឹងហើយថា សេង រដ្ឋា មានត្រេមុខ ស្រស់ស្រទន់ ដែលគួរឲ្យចូលចិត្ត អមជាមួយស្នាមញញឹមទាក់ទាញ។ រដ្ឋា ក៏មាន ដំណើរស្វាហាប់ល្អក្នុងការ បង្អួតរាងលើឆាកម្តងៗ។ លើសពីនេះកម្ពស់ និងដងខ្លួននាង ស័ក្តិសមជាមួយ ទម្រង់បែបបវរកញ្ញា។ បែបនេះហើយទើប គេស្តាយដែល ស្រស់ស្រអែមរូបនេះ បោះបង់ឱកាស ដណ្តើមមកុដ ។ យ៉ាងណាគេក៏ឃើញ រដ្ឋា បង្ហាញស្នាដៃលើ ងារជាតារាសម្តែងយ៉ាងជោគជាំទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM









