Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៃ ហ្វុន នាំមាគ៌ាភេទទី៣ កម្ពុជារិតតែខ្លាំងលើការប្រកួតបវរកញ្ញាភេទទី៣

ភ្នំពេញ ៖ ក្រោមការអបអរសាទរពេញទូទាំងប្រទេស បវរកញ្ញាភេទទី៣នសៃ ហ្វុន ដែលធ្វើឲ្យកក្រើកពិភពលោក នូវជ័យជម្នះ រិតតែស្តែងឲ្យឃើញពី ចលនាភេទទី៣ អាចពង្រឹងខ្លួនឲ្យ មានសមត្ថភាពទៀត។ ជ័យជម្នះនេះ ហើយកាន់តែរុញអោយគេ មើលឃើញ និងគាំទ្រភេទទី៣ នៅកម្ពុជាក្នុងផ្លូវត្រូវ មិនឲ្យសង្គមម៉ាក់ងាយ។

បវរកញ្ញាភេទទី៣ សៃ ហ្វុន បានរៀបរាប់ថា ពានរង្វាន់ដែលនាងទទួលបានយកមកកាន់នៅក្នុងដៃនៅថ្ងៃនេះ មិនមែនជារបស់ខ្លួនផ្ដាច់មុខនោះទេ ប៉ុន្តែជារបស់មហាជន និងអ្នកគាំទ្រកម្ពុជាទាំងអស់ ព្រោះដោយសារការគាំទ្រដ៏លើសលប់មកលើរូបកញ្ញា ទើបកញ្ញាអាចដណ្ដើមបានពានរង្វាន់ Miss Photogenic និងបានជាប់ Top 11 ក្នុងការប្រកួត Miss International Queen Pageant 2022 នៅឯប្រទេសថៃ។ កញ្ញាបានបន្តថា ភាគីកម្ពុជាយើងទើបតែចូលរួមប្រកួតក្នុងកម្មវិធីនេះបាន ២ឆ្នាំទេ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដ នៃការប្រកួតបវរកញ្ញាភេទទី៣ ដែលធំបំផុតលើពិភពលោកតែម្ដង ដែលយើងអាចធ្វើបានកម្រិតនេះ។

នេះជាគម្រូ មួយដែល បង្ហាញឲ្យប្អូនៗភេទទី៣ ទាំងពួងយកឧទាហរណ៍ ហើយគិតែរឿងល្អមានប្រយោជន៍ ដល់សង្គម និងមានកិត្តិយសខ្លួនឯង និងក្រុមគ្រួសារ៕ រក្សាសិទ្ធិដោយ ៖ សារាយSV

×