Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េង កែវពេជ្ជតា ផ្ទុះជម្លោះបែកផ្សែងជាមួយម្ចាស់គណនេយ្យហ្វេសប៊ុកមួយ

ភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានកើតមានជម្លោះយ៉ាងបែកផ្សែងជាមួយម្ចាស់គណនេយ្យហ្វេសប៊ុកមួយ ដែលបានចូលទៅខំមិននូវពាក្យមិនល្អពីក្រោមអ្វីដែលតារារូបនេះបានបង្ហោះ។

គេមិនដឹងថា ម្ចាស់គណនេយ្យដែលមានឈ្មោះថា Sokun bella នោះបានកើតមានទំនាស់អ្វីពីមុនមកជាមួយនឹងអ្នកនាង ម៉េង កែវពេជ្ជតា នោះឡើយ ប៉ុន្តែបើតាមការបញ្ជាក់ពីតារារូបនេះម្ចាស់គណនេយ្យខាងលើនេះតែងតែចូលអុកឡុកស្ទើរគ្រប់បណ្តាញសង្គមរបស់នាងជាបន្តបន្ទាប់។

ដោយសារអត់ទ្រាំមិនបានអ្មកនាង ម៉េង កែវពេជ្ជតា ក៏បានបញ្ចេញសារខំមិនពីគណនេយ្យហ្វេសប៊ុកខាងលើ ដែលមានការឆ្លើយតបគ្នាបង្កក្លាយជាជម្លោះយ៉ាងបែកផ្សែង។

ជាមួយនឹងការបង្ហាញសារខាងលើនេះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់អ្នកនាងថា មុននេះបន្តិចមានមីសត្វញីមួយចូលមកចោទខ្ញុំថាលេងអាខោន Fake ពីរបី ដល់ពេលខ្ញុំបបួលវាទៅក្រសួងមហាផ្ទៃឆែកមើល រត់បាត់ ស្រមោល តែម្តង មីចុះក្អួត !
សម័យ នេះហើយ អ្នកណាគេជឿសម្តីកំពូជស្វាស៊ីបាយលាបមាត់ពពែដូចមីសត្វឯងទៀត ? បើច្បាស់ណាស់ ម៉េចក៏ប្រកាច់រត់ធ្វើអី ។
យ៉ាងណានាងសូមអធ្យាស្រ័យបងប្អូនអើយ ខ្ញុំអត់ធ្មត់យូរមកហើយ មិនចង់ទេ តែពេលនេះខ្ញុំសុំជេរមីខ្មោចព្រៃតាយហោងលាក់មុខនេះមួយសិន ។

នាងបញ្ជាក់ថា ខ្ញុំស្គាល់វា វាដើរអុកឡុកពេក តាំងពី FB ផេក TikTok YouTube នេះបើវាចូលបង្គន់ផ្ទះខ្ញុំបាន វាចូលទៀត ។
នាងថា ខ្ញុំមិនមែនជាអ្នកឈ្លោះដើម្បីលក់អនឡាញអីទេ បើអ្នកណាចូល មកខមិនល្អ ខ្ញុំក៏តបបែបល្អ តែបើចូលមកដៀលប្រមាថ ចោទខ្ញុំ ខ្ញុំក៏មិនលើកលែងដែរ ព្រោះខ្ញុំជាមនុស្សល្អបរិសុទ្ធ រឿងអីត្រូវបណ្តោយឲ្យពួកបាតផ្សារនេះវាជេរបំផ្លាញស្រេចចិត្តនោះ ។

យ៉ាងណា ក្រោយពេលដែលអ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញសារឆ្លើយតបទៅកាន់ម្ចាស់គណនេយ្យដែលមានជម្លោះខាងលើនេះ គេសង្កេតឃើញមានមហាជនមួយចំនួនក៏បានបញ្ចេញមតិដោយសារស្នើឲ្យតារារូបនេះកុំមានការតបត ព្រោះអាចប៉ះពាល់ប្រជាប្រិយភាព។
ជាករឆ្លើយតបអ្នកនាង បានបញ្ចាក់ថា មិនខ្លាចទេ ព្រោះមិនមែនមនុស្ស ១៦លាននាក់ស្អប់យើងទាំងអស់ទេ ឯប្រជាប្រិយភាពនៅតែមានហើយរឹងមាំទៀតបើកាលណាខ្លួនយើង មានអ្វីដែលជារបស់យើងហើយដែលគេធ្វើតាមមិនបាន ។ រស់ជាមនុស្សត្រូវចេះតតាំង មិនមែនសម្ងំឱនក្បាលឲ្យគេជាន់ទេ !៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×