ភ្នំពេញ ៖បុសឯក និង នារីឯក ឡៅ បញ្ញា ស្រីស្អាតស្រអែមខ្មៅស្រស់ អ៊ិន លក្ខិណា បានសម្រេចគោលដៅ ដូចបំណងមែន ដោយបានដឹកដៃគ្នាទៅ កាន់ប្រទេស ប៉ូឡូញ ។ អ្នកទាំង២ បានចាកចេញពី ប្រទេសកម្ពុជាកាល ពីល្ងាចថ្ងៃទី៣ កក្កដា ឆ្នាំ២០២២ ឆ្ពោះទៅប្រកួត Mister&Miss Supranational 2022 ដែលកំពុងរៀបចំឡើងជាបណ្តើរៗ។

មុនហោះទៅ ប្រកួត មានរឿងចង់ខកចិត្ត នៃហ្វេនៗ ដែលគាំទ្រ អ៊ិន លក្ខិណា ដោយសារតែផ្ទុះថានាង បែរជាមិនបានទៅ ខណៈកន្លងមកសាមីខ្លួនត្រៀមហ្វឹកហាត់ និងអួតប្រាប់អ្នកគាំទ្រថា ខ្លួនពិតជាចូលរួមប្រកួត។ យ៉ាងណាមិញ គេបានស្រឡះចិត្តមកវិញ បន្ទាប់ពីបានមើលឃើញថា អ្នករៀបចំកម្មវិធី បានសម្រួលខ្នះខ្នែង ឲ្យនាងនិង ប្រុសស្អាតតំណាងកម្ពុជា បានកាន់ដៃគ្នា ទៅប្រទេសប៉ូឡូញ តាមការចង់បានពិតប្រាកដ។

បើនិយាយពី អ៊ិន លក្ខិណាវិញ ឃើញថា មានប្រវត្តិប្រកួតលើវេទិកា បវរកញ្ញាតាម កម្មវិធីនានាក្នុងស្រុក ហូរហែរឃើញនៅក្មេងបែបនេះ។ នាងធ្លាប់ខកបំណងប្រកួត តែបទពិសោធន៍មួយនេះ មិនឲ្យនាងដកចិត្តនោះទេ នៅតែព្យាយាមរហូត ជាប់ចំណាត់ថ្នាក់លេខ២ Miss Grand Cambodia 2021 ហើយអ្នកចាត់ការ សម្រេចលើកនាងជា ម្ចាស់មកុដ Miss Supranational Cambodia 2022 តែម្តង មើលឃើញពីសមត្ថភាព ជឿជាក់ មិនខ្លាចឧបសគ្គ។ មិនខុសគ្នាដែរ ឡៅ បញ្ញា បុរសឯកមុខស្រស់នៅកម្ពុជា និងជាកីឡាករបាល់ទះ ផងនោះ ក៏ជះភាពសង្ហា មិនធម្មតា យល់ដឹងពីរបៀបប្រឡង ទើបជាជាសង្ឃឹមមួយទៀតពេលឡើងលើ ឆាកអន្តរជាតិ នៅប្រទេសខាងលើ។ យើងបន្តតាមដាន ការប្រកួតព្រោះ អ្នកទៅប្រកួតតាម ប្រទេសនីមួយៗ សុទ្ឋសឹងតែជើងខ្លាំង ហើយចាំអ៊ុតមើលថាខ្មែរ យើងធ្វើបានល្អកម្រិតណា ពេលប៉ះគូប្រយុទ្ឋសំខាន់ៗ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM
















