ភ្នំពេញ ៖នៅទីបំផុតតារាកំប្លែងនាយ ពាក់ មី បានទទួលលិខិតបញ្ចប់ការងារពីCTN ជាផ្លូវការហើយនៅថ្ងៃនេះ បន្ទាប់ពីតារារូបនេះបានប្រកាសដើរចេញពីការងារនៅទីនេះ មុនតារាកំប្លែងរួមក្រុមដ៏ទៃទៀត។
យ៉ាងណាបើទោះបីជាឈប់បម្រើការងារនៅស៊ីធីអិននាពេលនេះក៏ដោយ ប៉ុន្តែនាយ ពាក់ មី មិនបានបញ្ចប់អាជីពសិល្បះកំប្លែងរបស់លោកឡើយ ពោលលោកនៅតែទទួលសម្តែងគ្រប់កម្មវិធីនានាដដែល។
នាយ ពាក់ មី បានប្រកាសជាសាធារណះនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា លាហើយ ទីកន្លែងកំណើតសិល្ប: របស់ខ្ញុំ CTNធ្វើឲ្យខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ។

លោកបញ្ជាក់ថា ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីបសីល្ប:ខ្ញំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល។
ពាក់ មី បានប្រកាសជាសាធារណ:ថា លោក នឹងតារាកំប្លែងរួមក្រុមមួយចំនួនទៀតសម្រេចដើរចេញពីស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ទីដែលផ្តល់កំណើតសិល្ប:ដល់រូបលោកប្រមាណជាង១០ ដោយសារលោកមិនពេញចិត្តការដឹកនាំមកថ្មី។
លោកថា មិនមែនតែលោកទេ ពោលនៅមានបុគ្គលិកមួយចំនួនទៀត ក៏បានសម្រេចឈប់ពីការងារនេះដែរ ដោយសារអ្នកដឹកនាំថ្មីជាជនជាតិឥណ្ឌា មានការរិតត្បិតការងារខ្លាំងពេក។

ជាការកត់សម្គាល់ ការចាកចេញរបស់នាយ ពាក់ មី នាពេលនេះគឺបានធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោយនាយ ក្រូច អ្នកនាង អ៊ីត និងលោក សុវណ្ណ រិទ្ធី ហៅតា វុិច ទ័រ ក៏បានប្រកាសដើរចេញពីស៊ីធីអិននេះដូចគ្នា។
ទស្សនិកជន នឹងរកចាំមើលថា តើថ្នាក់ដឹកនាំថ្មីរបស់ស៊ីធីអិន នឹងកែប្រែស្ថានការបែបណា ក្នុងពេលដែលក្រុមកំប្លែងប្រចាំស្ថានីយ៍ ពិធីករកីឡាល្បីៗ និងអ្នកដឹកនាំកម្មវិធីកម្សាន្តបាននាំគ្នាដើរចេញស្ទើរទាំងអស់បែបនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




