Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាច គីមមួយ និង សយ រតនៈ រៀបចំពិធីមង្គលពីរក្នុងពេលតែមួយ

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង២ដួងគឺនាង ប៉ាច គីមមួយ និងលោក សយ រតនៈ បានសម្រេចរួមគ្នារៀបចំពិធីមង្គលចំនួន២ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
រឿងមង្គលពីរដែលពួកគេបានធ្វើនៅថ្ងៃនេះគឺការរៀបចំពិធីភ្ជាប់ពាក្យ និងការឡើងគេហដ្ឋានថ្មីរួមគ្នា។
នៅព្រឹកថ្ងៃនេះ ១ ខែកក្ដដា ឆ្នាំ ២០២២ នេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ ប៉ាច គីមមួយ និង សយ រតនៈ បានដឹកដៃគ្នាប្រារព្ធពិធីភ្ជាប់ពាក្យយ៉ាងធំដុំមួយ ក្រោយពួកគេទាំងស្រឡាញ់ទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេលប្រមាណជាង ៥ ឆ្នាំ។

ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងទាំង ២ ដួងនេះ ក៏បានទទួលការអបអរសាទរពីបណ្ដាអ្នកគាំទ្រ និង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ព្រោះ ប៉ាច គីមមួយ និង សយ រតនៈ មិនត្រឹមតែជាដៃគូចម្រៀងដ៏ស័ក្ដិសមទេ ហើយរឹតតែជាដៃគូជីវិតដ៏ផ្អែមល្ហែមគួរឱ្យកោតសរសើរមិនថារូបសម្បត្តិ ការងារ និង ចំណេះដឹងទេ គឺស័ក្ដិសមគ្នាខ្លាំងណាស់។

ដោយឡែកបើក្រឡេកទៅមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យ ប៉ាច គីមមួយ និង សយ រតនៈ នៅព្រឹកថ្ងៃទី ១ កក្ដដា នេះវិញ ឃើញថាមានសិល្បករ សិល្បការិនីជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរអ្នកទាំងពីរយ៉ាងច្រើនផុសផុល។
ជាការកត់សម្គាល់មុនពេលការរៀបចំពិធីភ្ជាប់ពាក្យនេះឡើង ប៉ាច គីមមួយ និង សយ រតនៈ បានសារភាពស្នេហ៍ចំពោះគ្នានៅក្នុងថ្ងៃពិសេសឬគេហៅថាថ្ងៃបុណ្យសង្សារ។

អ្នកទាំងពីរបានចាប់អារម្មណ៍គ្នាចាប់តាំងពីពួកគេ បានចូលរួមប្រឡងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស។

សយ រតនៈ បានសារភាពស្រឡាញ់ ប៉ាច គីមមួយ ដោយមិនលាក់លៀមមហាជនឡើយ បើទោះបីជាអ្នកទាំងពីរកំពុងចាប់ឈោងភាពល្បីល្បាញ នៅក្នុងពិភពសិល្បៈចម្រៀងនេះក៏ដោយ។
យ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្រអ្នកទាំងពីរ បានសម្តែងការអបអរសាទរ និងជូនពរអោយអ្នកទាំងពីរមានសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×