ភ្នំពេញ ៖ អូនម៉ី ស្រីស្អាត ឬឈ្មោះពិត អៀ ម៉េងលិ ទើបតែប្រកាសជាបេក្ខភាពបវរកញ្ញា Miss Grand Cambodia 2022 ជម្រុះក្នុងជុំទី ១ ថ្មីៗនេះស្រាប់តែគេឃើញកញ្ញាប្រកាសសុំដកខ្លួនចេញទៅវិញ ដែលការប្រកាសនេះធ្វើឱ្យអ្នកគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំង។
មានការចាប់អារម្មណ៍ ជាថ្មីហើយស្រងាកចិត្ត ដែលសុខៗ តារាដ៏ស្រស់ស្អាតបានប្រកាសលាឈប់ជាបេក្ខភាព ប្រកួតMiss Grand Cambodia ក្រោមហេតុផលរៀងៗខ្លួន។ គេឯងដែលដឹងរឿងនេះ សោកស្តាយ ហើយចាត់ទុកថា បានបាត់បេក្ខភាពជើងខ្លាំង។

នេះក៏ចេញដោយ ការបញ្ជាក់ពីស្ថាប័នបវរកញ្ញា មួយនេះដែរ ហើយសូម្បីតែកញ្ញាម៉េងលិ ក៏ចេញមុខសុំដកខ្លួន ក្រោមហេតុផល មិនមានពេលវេលាគ្រប់គ្រាន់។ រឿងមួយទៀតនោះកញ្ញាមកពីខេត្តសុរិន្ទ ក៏បញ្ជាក់ដែរថា នាងមិនអាចមកបាន ដោយសារជាប់កាន់ទុក្ខសាច់ញាតិ ដែលទើបតែបាត់បង់។ នេះជាហេតុផលដែលនាងទាំង២ បានចេញមុខមកអះអាង ហើយអ្នកគាំទ្រ បានតែខកចិត្ត។

អតីតតារាសម្ដែងស្រីពូកែសម្ញែងសាច់ទ្រូងរូបនេះបានបញ្ជាក់នៅលើហ្វេសប៊ុកនាងថា ៖ «នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី Miss grand Cambodia ហើយមូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់អរគុណ »។
កម្មវិធីនេះ មានការជ្រើសរើសបណ្តើរៗហើយ ដោយមានបេក្ខភាពស្រស់ស្អាតជាច្រើនដួង បានរកឃើញជាបន្តបន្ទាប់។ នៅឆ្នាំនេះ គេនឹងឃើញថា អ្នកមកប្រកួតសុទ្ឋតែល្អ ហើយនិងរកបានជើងខ្លាំង មកប្រកួតលើឆាកតំណាងកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សំណាងSV






