ភ្នំពេញ ៖ អតីតបវរកញ្ញាចក្រវាទ្បកម្ពុជា រឿន ណាត បានរត់មករកភ្លាមៗទាំងយប់ បន្ទាប់ពីអាការះជំងឺរបស់នាងធ្វើទុក្ខខ្លាំង ដែលទាមទារអោយមានការពិនិត្យ និងព្យាបាលជាចាំបាច់។
ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង រឿន ណាត ត្រូវបានគ្រូពេទ្យបញ្ជាក់ថា នាងកំពុងមានជំងឺរលាកក្រពះធ្ងន់ធ្ងរ និងលើសគ្រាប់ឈាមស។

តារារូបនេះបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កាលពីយប់មិញ ខ្ញុំម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺ ខ្ញុំ រលាកក្រពះធ្ងន់ នឹងលើសគ្រាប់ឈាមស។
យ៉ាងណាក្រោយសម្រាកព្យាបាល និងអាការះរាងធូស្បើយបន្តិច រឿន ណាត បាន ផ្តាំផ្ញើរ ដល់បងប្អូន ដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចរូបនាង។
នាងបញ្ជាក់ថា ពេលនេះ នាងបានសម្រាក នឹងព្យាបាលនៅមន្ទីរពេទ្យហើយ សូមអរគុណដល់បងប្អូន នឹង fan ដែលបាន ឆាតមកលើកទឹកចិត្ត នឹង ជូនពរ។

ជាការករ់សម្គាល់ ក្រោយពេល រឿន ណាត បានជួបរឿងខាងលើនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្រសម្តែងការព្រួយបារម្ភ និងបានជូនពរឲ្យនាងឆាប់បានជាសះស្បើយ ដើម្បីវិលមកអាជីពសិល្បៈបន្តទៀត។
បន្ទាប់ពីចប់កម្មវិធីប្រឡងកញ្ញាឯងចក្រវាទ្បនោះរួចមក រឿន ណាត ត្រូវបានគេមើលឃើញថា នាងកំពុងតែមានទីផ្សារខ្ពស់ក្នុងអាជីពសិល្បៈទាំងការសម្តែងការងារនានាទៀតទាក់ទងនឹងអាជីពសិល្បៈនេះ។
ដោយសារការមមាញឹកខ្លាំង ទើបតារាស្រីរូបនេះមានការហូបចាក់មកនទាក់ទាត់ និងការសម្រាកមិនបានគ្រប់គ្រាន់ ទើបធ្វើឲ្យនាងពើបប្រទះនូវជំងឹទាំងពីរមុខខាងលើនេះតែម្តង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







