ភ្នំពេញ ៖ មកទល់ពេលនេះ ជិត៣ឆ្នាំមកហើយ ដែលតារាចម្រៀង និងសម្តែង បេប៊ី បានសម្រេចចិត្តផ្អាកការងារសិល្បៈ។ កញ្ញា ធ្លាប់តែតស៊ូឈ្មុលជាមួយ វិស័យសម្តែង មិនខ្លាចហត់នឿយ តែពេលនេះ នាងបែរជាសុំផ្អាក ក្រោមហេតុផល ងាកទៅពង្រឹងមុខរបរប្រចាំថ្ងៃ ដែលនាងអះអាងថា ស្រឡាញ់ការរកស៊ី។

បើតាមការរៀបរាល់ដោយ ផ្ទាល់ពីបេប៊ីផ្ទាល់ថា រំលឹកពីសិល្បៈវិញ នាងបានលះបង់លើការងារមួយនេះនច្រើនឆ្នាំ ទម្រាំសាងភាពលេចធ្លោបាន។ រយៈពេលជិត៣ឆ្នាំ នាងខកខាន មិនបានឡើងសម្តែងច្រៀងរាំ ហើយនិយាយឲ្យ នាងពិតជាពិបាកកាត់ចិត្ត ពេលឭហ្វេនៗ សំណូមពរអោយវិលមកវិញ។ ដោយយោងលើមូលហេតុ នាងមានមុចរបរផ្សេង ទើបតែដំណើរការ រលូនទើបនាង មិនអាចបណ្តោយបានហើយ ខំរិះរកវិធី ពង្រឹងទីផ្សារឲ្យបានល្អ ទើបមិនអាចចំណាយពេលទៅចោល ការងារថ្មីនេះបានឡើយ។ នោះជាហាងកាហ្វេ ដែលនាងផ្តើមពីតូចរហូត មានការសន្សំអតិថិជនបានច្រើន ហើយរបរនេះនាងស្រឡាញ់ដែរ។ ម្យ៉ាងស្នាដៃ សិល្បៈនាងក៏បានរំលេចឡើងដោយភាពជោគជ័យ មានការគាំទ្រ រួចមកហើយ ទើបចង់សាកល្បង អាជីពថ្មីជាអ្នកមានអាជីវកម្មវិញម្តង។

បេប៊ី ធ្លាប់ជាតារាសម្តែង ហើយក្រោយមកក៏ក្លាយជាពិធីការិនី ប្រចាំទូរទស្សន៍ ស៊ីធីអិន និង ម៉ាយធីវី។ នាងបានឈោងចាប់យកអាជីពពិធីការិនី អស់ជាច្រើនឆ្នាំ លុះក្រោយមកបានសម្រេចចិត្តលាឈប់ ដោយមកចុះកុងត្រាជាតារាចម្រៀងប្រចាំ ផលិតកម្មថោន។ ដោយយល់ថា ជាតារាចម្រៀង ងាយស្រួលលេចធ្លោ តែមិនសមបំណង ខណៈរដូវកាលកូវីដមកដល់ នាងក៏បាត់មុខសិល្បៈ មកលេចមុខជាថៅកែហាងកាហ្វេវិញម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










