Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីស្អាតហ្វីលីពីន ក្លាយជាម្ចាស់មកុដ Miss Global International2022

ភ្នំពេញ ៖ នៅទីបំផុត កញ្ញាដ៏ស្រស់ស្អាត មកពីប្រទេសហ្វីលីពីន បានក្លាយជាម្ចាស់មកុដ Miss Global International ដែលមាន៧៣ ប្រទេសចូលរួម។ កញ្ញារូបនេះ ត្រូវបានគណៈកម្មាការ ចាត់ទុកថាមានការរួសារាយ និងវៃឆ្លាតជាងគេ រហូតកំណត់ឲ្យក្លាយជាម្ចាស់មកុដ រដូវកាលថ្មី។ ចំណែកកម្ពុជាយើង មិនបានទទួលលទ្ឋផល តាមការរំពឹងទុកនោះឡើយ។

ក្រោមការ ប្រកួតជាច្រើនវគ្គ បេក្ខភាពនីមួយៗ មានការយកចិត្តទុកដាក់ជាខ្លាំង សម្រាប់ស្យង់ អារម្មណ៍ប្រកួត។ យ៉ាងណាជម្នះវិញ្ញាសា តាមវគ្គនីមួយៗ ឃើញថា ភាគីមកពីប្រទេសហ្វីលីពីន បានដណ្តើមភាពទាក់ទាញ ច្រើនជាងគេធ្វើឲ្យគេតាមកត់សម្គាល់ជាបន្តបន្ទាប់។ កញ្ញាម្ចាស់មកុដ រូបនេះក្រៅពីស្អាត ក៏មានដុងច្រៀងបានយ៉ាងពិរោះ ប្រកបដោយការដាក់អារម្មណ៍បានល្អ។ នាងបានឆ្លើយសំណួរចំចិត្ត គណៈកម្មាការ ដោយម្នាក់ៗពេញចិត្តដូចគ្នា។ ប្រទេសដែលបានចូល TOP5 Miss Global 2022 រួមមាន៖ ១Brazil ២ Malaysia ៣ Australia ៤ Philippines ៥ Lithuania ។

កញ្ញាអែម គុនថង បានសុំការអភ័យទោសចំពោះ ប្រជាជនកម្ពុជា ដែលនាងមិនបានឡើងដល់វគ្គសំខាន់ៗ បន្តទៀតបាន។ យ៉ាងណា នាងបានខិតខំប្រឹងប្រែង យកអស់លទ្ឋភាពហើយ ក្នុងការប្រជែងគ្នា ហើយក៏សុទ្ឋសឹងតែជាអ្នក មកស្នាដៃម្យ៉ាងម្នាក់ពេលមកប្រកួតនេះ។ អ្នកគាំទ្រ អែម គុនថង នៅតែបន្តលើកជា កម្លាំងចិត្តដោយនិយាយថានាង បានព្យាយាមអស់ពីលទ្ឋភាព ហើយក៏គ្មានចេតនាណាចង់ឲ្យធ្លាក់នោះដែរ។ ការប្រឡងមានឈ្នះ និងចាញ់៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×