Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាឡាត់ ស្រីឡាង ត្រូវបុរសម្នាក់ ប្រើពាក្យជេរប្រមាថយ៉ាងធ្ងន់ធ្ងរ តាមហ្វេសប៊ុក

ភ្នំពេញ ៖ បុរសដែលមានគណននេយ្យហ្វេសប៊ុកឈ្មោះថា តស៊ូដើម្បីគ្រួសារ បានចូលទៅធ្វើការខំមិនពីក្រោយការlive របស់នាង ដោយប្រើប្រាស់ភាសាជេរប្រមាថ ដោយពាក្យអសុរសយ៉ាងខ្លាំងមកលើរូបនាង។
យ៉ាងណាគេមិនទាន់ដឹងទេថា បុរសរូបនេះមានប្រភពនៅទៅណា និងមានទំនាស់អ្វីជាមួយតារារូបនេះឡើយ ប៉ុន្តែសា ឡាត់ ស្រីឡាង បានព្រមានចាត់វិធានការលើបុរសរូបនេះ។

ជាមួយនឹងរូបភាព និងខ្លឹមសារនៃការជេរប្រមាថពីបុរសខាងលើ តារាសម្តែងសាឡាត់ ស្រីឡាង បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា បងប្អូនមានអ្នកស្គាល់គាត់ ឫផ្ទះគាត់ទេ?។
ខ្ញុំមិនដឹងថាមូលហេតុអីបានគាត់ចូលមកជេរខ្ញុំបែបនឹងទេ ខ្ញុំមិនបានបោក ឫធ្វើអ្វីប៉ះពាល់ដល់គាត់ទេ ហើយខ្ញុំក៏មិនអោយមនុស្សដែលទំនេរមាត់រួចខ្លួនដោយស្រួលដែល ។

ដោយឡែក បើយោងតាមការខំមិនពីមិត្តភក្តិនៅខាងក្រោមរូបភាពដែល សាឡាត់ ស្រីឡាង បានបង្ហោះនោះបញ្ជាក់ថា បុរសខាងលើនេះទំនងជាបុរសលេងថ្នាំ និងតែងតែបង្ហោះជេរប្រមាថនារីៗ ជាញឹកញាប់ដោយបានប្រើពាក្យសម្តីអសុរស ដូចករណីដែលបានកើតឡើងលើតារារូបនេះដូចគ្នា។

គួរបញ្ជាក់ថា ករណីខាងលើនេះមិនមែនជារឿងមួយថ្មីដែលទើបតែកើតឡើងចំពោះអ្នកសិល្បៈដូច សាឡាត់ ស្រីឡាង នោះឡើយ ពោលកន្លងមកករណីនេះ ក៏បានកើតស្រដៀងគ្នាចំពោះអ្នកសិល្បៈមួយចំនួនទៀតផងដែរ។

គណនីដែលត្រូវបានបង្កើតឡើង សម្រាប់វា.យប្រ.ហារអ្នកសិល្បៈនោះភាគច្រើនជាហ្វេសប៊ុកក្លែងក្លាយ ដែលមិនមានប្រភព អ្នកប្រើច្បាស់លាស់ឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×