Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេរិះគន់ដើម្បីស្ថាបនាសោះ ស្រាប់តែ អែម គុនថង ចង់ឱ្យអ្នករិះគន់មកបំពេញតួនាទីជំនួស

ភ្នំពេញ ៖ ពេលនេះ Miss Global Cambodia 2022 ឈ្នះពានរង្វាន់ Miss Fashion Award of Miss Global 2022 ក្រោមដំណើរហត់នឿយ អែម គន់ថង បានប្រកាសថា មិនបានតាំងចិត្ត ដកថយឡើយ, នាងអះអាងថា ការទៅប្រឡងនេះ គឺដើម្បីជាតិជាចម្បង ទោះជាជួបរឿងរ៉ាវឧបសគ្គខ្លះតាមផ្លូវ និងត្រូវបានមនុស្សមួយចំនួនរិះគន់ក៏ដោយ ប៉ុន្តែនាងចង់ឱ្យអ្នកទើសនាង មកទទួលការងារនាងម្តង ដើម្បីដឹងថា លំបាកយ៉ាងណា និងល្អបែបណា។

អែម គន់ថង ប្រហែលជាទ្រាំលែងបាន ទើបបានជានាងហ៊ាននិយាយចំអកដាក់អ្នកខុម្មិនទើស ឬរិះគន់វាយបកត្រឡប់ទៅវិញ, អែម គន់ថង និយាយវាយបកនេះ គឺធ្វើឡើងតាមរយៈការ Live video ហ្វេសបុកពីប្រទេសឥណ្ឌូនេសុី ថា នាងដូចជាឆ្ងល់ថា ហេតុអ្វីចាំតែមានអ្នកទើស, មនុស្សមួយចំនួនតូច ចូលចិត្តមើលចំណុចមិនល្អរបស់គេម្ល៉េះ? បើសិនជាខ្លាំង និងពូកែ នាងចង់ឱ្យពួកគេមកបំពេញតួនាទីជំនួសនាងវិញម្ដង ដើម្បីដឹងថា ពួកគាត់ពូកែបែបណា?

បវរកញ្ញា រូបនេះ បន្ថែមថា អ្នកមានដឹងទេ នៅពីក្រោមស្នាមញញឹម របស់ខ្ញុំមានរឿងអ្វីកើតឡើង? ខ្ញុំត្រូវធ្វើដំណើរម្នាក់ឯង ត្រូវសម្រាកក្នុង ព្រលានយន្តហោះសាំងហ្គាពួរ ពេញមួយយប់ ដើម្បីហោះបន្តទៅប្រទេសឥណ្ឌូនេស៊ី ហើយគេងនៅលើកៅអីអង្គុយរង់ចាំ, លើសពីនេះពេលដល់ប្រទេសឥណ្ឌូនេស៊ី លុះគេត្រួតពិនិត្យលិខិតឆ្លងដែន គេថា មានបញ្ហា ត្រូវដោះស្រាយ៣ម៉ោង ហើយមកអង្គុយចាំគេមកទទួល បន្តទៀត ព្រោះអ្នកមកទទួល តាមម៉ោងកំណត់ចំម៉ោងដែលមានបញ្ហា ហើយគេមិនចាំយើងនោះទេ។ ទម្រាំទៅដល់សណ្ឋាគារ សួរថារូបភាពអ្វីខ្លះកើតឡើង។

រាល់ពេលគេមកទទួលការហ្វឹកហាត់ នាងត្រូវងើបម៉ោង៤ភ្លឺ ដល់១១ឬ១២យប់ ទើបគេងបាន។ ព្រោះតែតួនាទី ហើយនាងមកនេះមិនមែនមកតែចិត្តឯងនោះទេ ដោយបានដាក់ចិត្ត និងទូលកម្ពុជា នៅលើក្បាល ថា ត្រូវតស៊ូដើម្បីជាតិ ដើម្បីអ្នកគាំទ្រ។

យ៉ាងណា អែម គុនថង បានឡើងទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រឡង នាង ជាជើងខ្លាំងមានបទពិសោធន៍ ការប្រកួត ទើបគេសង្ឃឹមថា អែម គុនថន ដែលជាបេក្ខភាពតំណាងកម្ពុជា បានចេញដំណើរចាកចេញ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី មានការគាំទ្រ ព្រោះពេលនេះយើងចូលបានតំណែង ២០ប្រទេសរួចហើយ។

កញ្ញា អែម គុនថង ដែលជា Miss Grand Cambodia 2021 ជាប់ចំណាត់ថ្នាក់លេខ៣ បានត្រូវខាងក្រុមហ៊ុនចាត់តាំងឲ្យគ្រងតំណែងជាផ្លូវការក្នុងការជាប់ជា Miss Global Cambodia 2022, ព្រោះតែមានគុណសម្បត្តិ សមរម្យល្អ ទើបនាងត្រូវបានគេមើលឃើញ ហើយនឹងត្រូវឡើងទៅប្រកួតកម្មវិធីបវរកញ្ញាជាលក្ខណៈអន្តរជាតិជាមួយបណ្តាស្រីស្អាតផ្សេងទៀត មកពីជុំវិញពិភពលោក។

វគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនាយប់ ថ្ងៃទី១១ មិថុនា ២០២២ ដោយមានស្រីស្អាត ៧៣ប្រទេសចូលរួម ហើយសូមផ្តល់កម្លាំងចិត្តដល់កម្ពុជា ដោយរង់ចាំមើលថា ស្រីស្អាតកម្ពុជា អែម គុនថង ធ្វើបានល្អ និងទាក់ទាញកម្រិតណា ហើយស្រីស្អាតប្រទេសណា ត្រូវបានប្រកាសឱ្យបំពាក់មកុដ។

ទាក់ទងទៅនឹងអ្នកទើស ឬអ្នករិះគន់ទៅលើកញ្ញា អែម គុនថង វិញ, មហាជនបានលើកឡើងថា តាមពិតទៅពួកគេគ្រាន់តែសម្ដែងមតិ ឬមើលឃើញនូវកំហុសឆ្គងណាមួយលើរូបនាង អែម គុនថង ហើយចង់ឱ្យនាងកែប្រែ ចង់ឱ្យនាងរឹងប៉ឹងតែប៉ុណ្ណោះ មិនមានចេតនា ទើស ឬរិះគន់បែបបន្ទច់បង្អាក់នោះទេ, ជាធម្មតាសសៃដែក ពេលតម្រង់ឲ្យត្រង់ គឺគេត្រូវទាញ ហើយវាយវាត្រង់កន្លែងដែលកោង ឬវៀច, ដូច្នេះនាងមិនគួរឡើងដល់កម្រិតបវរកញ្ញាជាប់ ២០ ប្រទេសហើយ បែរជានិយាយពាក្យមិនសូវជាមានការយល់ដឹងបែបនេះសោះ ដោយវាយបកថា ” បើខ្លាំង និងពូកែ មកជំនួសតំណែងនាងមក ” ។

សូមនាងពិចារណាឡើងវិញ ការងារអ្វីក៏តែងតែជួបការលំបាក និងឧបសគ្គដែរ, ការលំបាក គឺជាភារកិច្ចដែលយើងទទួលរៀងៗខ្លួន , មិនថ្វីទេ តទៅមុខទៀតសង្ឃឹមថា នឹងមានបវរកញ្ញាល្អៗមខ្លាំងពូកែ ហើយឆ្នើមលើសរូបនាងទៅទៀត ពួកគេនឹងចូលរួមប្រកួតប្រជែងនាំយកកិត្តិយសទូលលើក្បាលជូនប្រទេសកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×