Tuesday, January 18, 2022

រកស្ងាត់មិនបាន! ក្រោយ ឌួង ឆាយ ចេញ​ប្រតិកម្ម​បដិសេធ​ថា ខ្លួន​មិនបាន​ធ្វើ​រឿង​នេះ ស្រាប់តែ ដេ​ត ម៉ាលី​ណា សក​ឲ្យ​ចុក​ៗ ​បេី​យេីង​ល្អ​ចាំបាច់​អី​ត្រូវ​ភ័យ…

ប្រិយមិត្ត និងមហាជន បានទទួលជ្រាបរួចហើយ ដែលកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈសុខៗ ស្រាប់កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះទៅត្រួតពិនិត្យឆែកឆេរផលិតផល DMLN របស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។

ប៉ុន្តែ ក្រោយរឿងនេះបានកើតឡើង គេក៏ស្រាប់តែឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួន បានធ្វើការចោទប្រកាន់ទៅលើលោក ឌួង ឆាយ គឺច្បាស់ណាស់ជាអ្នកបង្កើតរឿងនេះឡើង។ តែទោះយ៉ាងណា ក្រោយឃើញគេចោទប្រកាន់មកលើខ្លួនថាជាអ្នកធ្វើបាបអតីតភរិយាបែបនេះ ភ្លាមៗនោះ លោក ឌួង ឆាយ ក៏បានចេញប្រតិកម្មប្រញាប់ឆ្លើយតបដោយលើកយកហេតុផលមួយនេះសួរទៅវិញ រៀបរាប់យ៉ាងដូច្នេះថា៖ «មានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោទខ្ញុំទៀតថាខ្ញុំធ្វើបាបនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវមិចបានមិនចោទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើកឡានបុកទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។ ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់បទល្មើស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគេ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានបទល្មើសតើអោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត? ខ្ញុំសំណូមពរបងៗសារពត៍មានឈប់ដាក់ឈ្មោះខ្ញុំជាមួយរឿងនាងទៀត។ លើកមុនបើកឡានបុកទ្រូងផ្លូវក៏ដាក់ឈ្មោះខ្ញុំដែរ! មាសសុទ្ធមិនខ្លាចភ្លើង»។

ពិតណាស់ ដូចការគិតទុក​ក្រោយឃើញអតីស្វាមី ចេញមុខបដិសេធចំពោះរឿងនេះ តែរៀបរាប់វែងឆ្ងាយធ្លាយពាក់ព័ន្ធរឿងខ្លួនដើរផឹកដាច់យប់ បើកឡានបុកទ្រូងផ្លូវ… ជាហេតុធ្វើឲ្យ ដេត ម៉ាលីណា អត់ទ្រាំពុំបាន ក៏បានបង្ហោះសារឆ្លើយបកដាក់ទៅយ៉ាងចុកៗ រៀបរាប់យ៉ាងវែងអន្លាយថា៖ «មនុស្សយេីងបេីមិនបានធ្វេីខុសទេ​ សូ​មកុំរេីសដាក់ខ្លួន​អី ព្រោះមាសសុទ្ធមិនខ្លាចភ្លេីងទេ​ បេីយេីងល្អចាំបាច់អីត្រូវភ័យហេីយសាមីខ្លួនគេផ្ទាល់ក៏មិនបាននិយាយចោទថាអ្វីដែរ​ ចឹងយេីងនៅអោយស្ងៀមទៅ​ អ្វីដែរយេីងធ្វេីនាំតែបង្ហាញអោយគេឃេីញវិញទេថាយេីងចង់ជាន់ពន្លិចគេ ខ្ញុំស្រីម្នាក់ឯងត្រូវធ្វេីការងារដេីម្បីចិញ្ចឹមកូន3នាក់ គ្មានអ្នកជួយសប្បី1$ បេីមិនបានជួយហេីយមកផុសចឹងនិងចង់អោយគេចាប់ខ្ញុំអាងខ្សែរ និយាយរឿងបុកឡានដែលៗ ខ្ញុំគ្មានលុយរាប់លាននិងខ្សែធំដូចអ្នកទេចឹងបានអ្នកធ្វេីអីបានតាមចិត្តធ្វេីបាបលាបពណ៌ខ្ញុំសូម្បីតែអ្នកប្រេីអំពេីហឹង្សាលេីខ្ញុំច្រេីនលេីកមិនទាន់មានច្បាប់ដោះស្រាយអោយខ្ញុំទទួលយុត្តិធម៌ផងព្រោះអ្នកអាងលុយរាប់លានមិនខ្លាចអ្វីទាំងអស់ធ្វេីគ្រប់វិធីអាក្រក់ស្មោគគ្រោក ចង់អោយខ្ញុំមានបញ្ហាសួរថាបេីគេចាប់ខ្ញុំ កូនខ្ញុំមានបាយញាំអត់ខ្ញុំបានអីចិញ្ចឹមកូន ពិចារណាតាមការគិតរបស់ពូមីងបងប្អូនទាំងអស់គ្នា ការបកស្រាយរបស់មនុស្សធ្វេីបាបខ្ញុំ ចង់អោយគេចាប់ខ្ញុំ យល់យាំងណាដែលមានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោទខ្ញុំទៀតថាខ្ញុំធ្វើបាបនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវមិចបានមិនចោទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើកឡានបុកទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។ ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់បទល្មើស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគេ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានបទល្មើសតើអោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត? ខ្ញុំសំណូមពរបងៗសារពត៍មានឈប់ដាក់ឈ្មោះខ្ញុំជាមួយរឿងនាងទៀត។ លើកមុនបើកឡានបុកទ្រូងផ្លូវក៏ដាក់ឈ្មោះខ្ញុំដែរ! មាសសុទ្ធមិនខ្លាចភ្លើង»។

បន្ទាប់មកទៀត ដេត ម៉ាលីណា ក៏បានបោះសម្តីទៅកាន់សមត្ថកិច្ចដែលចុះមកផ្ទះនាងយ៉ាងចាក់ដោតថា៖ «អរគុណ លោកពូដែលចុះមកត្រួតពិនិត្យផលិតផលខ្ញុំផ្ទាល់ ស្តាយអត់បានជួបលោកពូ ពេលចុះមកចាប់ផលិតផលនាងខ្ញុំផ្ទាល់ ខ្ញុំស្រីម្នាក់ឯង ត្រូវធ្វើការងារដើម្បីចិញ្ចឹមកូន៣នាក់ គ្មានអ្នកជួយសូម្បី 1$ បើពូចាប់ផលិតផលខ្ញុំ កូនខ្ញុំមានបាយញ៉ាំអត់ ខ្ញុំបានអីចិញ្ចឹមកូន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង