Tuesday, January 18, 2022

អីយ៉ា! ស្ងាត់​ៗ ខាត់ សុ​ឃីម ប្រកាស​រក​កូ​នប្រ​សារ ក្រោយ​កូនប្រុស​សំណព្វ​បេះដូង បង្ហោះ​បែបនេះ…

ប្រិយមិត្តបានស្គាល់ច្បាស់រួចហើយ ពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ជាសិល្បៈការិនីម្នាក់ដែលពោរពេញទៅដោយទេពកោសល្យខាងសិល្បៈ មិនថាច្រៀងសម័យ បុរាណ និងលេងកំប្លែងនោះទេ គឺ ខាត់ សុឃីម អាចធ្វើបានទាំងអស់ ដោយមិនឲ្យទស្សនិកជនខកចិត្តឡើយ។

ដោយឡែក មកចាប់អារម្មណ៍ពីជីវិតគ្រួសារវិញ អ្នកនាង ខាត់ សុឃីម ក៏មានកូនប្រុសដ៏ស្រស់ស្អាតសង្ហាម្នាក់ផងដែរ ដែលពេលនេះ រូបគេជិតពេញកំលោះហើយ។

ទន្ទឹមនេះផងដែរ ថ្មីៗនេះ តារាពហុជំនាញរូបនេះ ស្រាប់តែបានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ព្រោះថា ស្ងាត់ៗ អ្នកនាងបានបង្ហោះសំណេរមួយឃ្លាប្រកាសស្វែងរកកូនប្រសារស្រីម្នាក់ ដោយបាននិយាយយ៉ាងដូច្នេះថា៖ «មើលហើយ ជួយគិតខ្ញុំ កូនប្រុសម្តាយចង់បានប្រពន្ធហើយ Skyz 16ឆ្នាំ អេមកូន តោះ១ណាកូនប្រសាម៉ែឃីមប៉ាPhano In ចេញមុខមក យាយចង់បានចៅ»។

គួរបញ្ជាក់ អ្នកនាង ខាត់ សុឃីម បង្ហោះបែបនេះ គឺបន្ទាប់ពីកូនប្រុសរបស់អ្នកនាង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Skyz បានស៊ែរផុសមួយ ដែលភ្ជាប់ Caption ថា៖ «ចង់បានប្រពន្ធដល់ហើយ ម៉ែអើយម៉ែ…»។

តែទោះជាយ៉ាងណា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរនេះឡើង គឺគ្រាន់តែជាការលេងសើចជាមួយហ្វេនៗប៉ុណ្ណោះ ព្រោះថា កូនប្រុសរបស់អ្នកនាង Skyz គេមិនទាន់គ្រប់អាយុយកប្រពន្ធនោះទេ ហើយពិសេសបច្ចុប្បន្ននេះ រូបគេក៏កំពុងស្ថិតក្នុងវ័យសិក្សាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង