Tuesday, January 18, 2022

មូលហេតុបីយ៉ាងដែលលោកអ្នកគួរពិនិត្យសុខភាពប្រចាំឆ្នាំ

លោកវេជ្ជបណ្ឌិត មាស​ ដារ៉ា នៅមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានថ្លែងថា ការពិនិត្យសុខភាពជាប្រចាំជាកត្ដាចាំបាច់សម្រាប់មនុស្សគ្រប់រូបដើម្បីតាមដាននិងថែសុខភាពឱ្យបានល្អ។ បើយើងពិនិត្យឃើញថាមានបញ្ហា យើងអាចការពារនិងព្យាបាលបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត មាស​ ដារ៉ា បានផ្តល់មូលហេតុ​បីយ៉ាងដែលយើងគួរពិនិត្យសុខភាពឱ្យបានទៀងទាត់​ដូចខាងក្រោម៖

  1. អាចរកឃើញជំងឺ (តូចតាច) ដែលអាចព្យាបាលបានទាន់ពេលវេលា និងមានលទ្ធផលល្អ

ព្រោះថាជំងឺមួយចំនួនពុំបង្ហាញអាការៈអ្វីមួយជាសម្គាល់ឡើយ ខណៈពេលវាទើបតែចាប់ផ្តើម ឬកើតបានរយៈពេលខ្លី។ តែបើយើងទុកវារហូតដល់មានអាការៈឈឺ ឬចេញមុខសញ្ញា ជំងឺខ្លះ យើងមិនអាចព្យាបាលបានល្អ ឬអាចនឹងហួសពេលព្យាបាលផងក៏មាន។

  • ទទួលបានការណែនាំពីវេជ្ជបណ្ឌិតក្នុងការកែប្រែលើរបបអាហាររស់នៅដើម្បីបង្ការ ឬទប់ស្កាត់ ជំងឺកុំឱ្យកើតមាន។
  • ស្វែងយល់ពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់លោកអ្នក៖ ក្រៅពីការការពារជំងឺចំបងៗនោះ ការដឹងពីស្ថានភាពសុខភាពលោកអ្នកពិតជាសំខាន់។ ឧទាហរណ៍៖ លោកអ្នកមានជាតិស្ករ ឬខ្លាញ់ កម្រិតណា? ចំណុចពីរនេះ សុទ្ធតែជាចំណុចសំខាន់ដែលលោកអ្នកត្រូវដឹង។

ដើម្បីតាមដានសុខភាពរបស់លោកអ្នក ដូចការណែនាំជូនខាងលើ លោកអ្នកអាចណាត់ជួបវេជ្ជបណ្ឌិត ឯកទេស នៅមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ តាមរយៈលេខ៖ 023 266 999 / 085 689 568 / 067 689 568 ។ ឬ អាស័យដ្ឋានផ្ទះលេខ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ជ្រើសរើសមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីសុខភាពរបស់លោកអ្នក។