Sunday, December 5, 2021

ចម្លែកមែន! មេគោ១ក្បាល​កើត​កូន​រហូត ៣ គេ​ហ៊ាន​ឲ្យ​ថ្លៃជិត ៥០០ ដុល្លារ តែ​ម្ចាស់​អត់លក់ ព្រោះតែ…

នេះបើតាមអ្នកលេងបណ្តាញសង្គម​នៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានបង្ហោះវីដេអូ ដោយភ្ជាប់ Caption ថា៖​ «រឿងដ៏កម្រ មេគោ១ក្បាលបង្កើតកូនបានរហូតដល់ទៅ៣ក្បាល នៅស្រុក ង៉ុក ឡាក, ខេត្ត ថាញ់ ហាវ។ ម្ចាស់គោ ពិតមានសំណាងមែនទែន!»។

បន្ទាប់ឃ្លីបត្រូវបានបង្ហោះ សហគមន៍អុីនធើរណេត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជាមួយគ្នានោះ ក៏មានមនុស្សជាច្រើនបានអបអរសាទរទៅដល់ម្ចាស់គោថា ពិតជាមានសំណាងមែន ដែលមានមេគោផ្តល់កូនរហូតដល់ទៅ ៣ ក្បាល នៅក្នុងពេលតែមួយ។

ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងនៅភូមិ​បុត ឃុំ មិញ សុន ស្រុក ង៉ុក ឡាក ខេត្ត ថាញ់ ហាវ ។ ម្ចាស់គោផ្តល់កំណើតកូនភ្លោះ ៣ គឺជាគ្រួសារលោក ងូយិន វ៉ាន់សុន។

លោក ទ្រិញ វ៉ាន់ ធយ អនុប្រធានភូមិ មិញ សុន បាននិយាយថា ហេតុការណ៍ខាងលើនេះ គឺជាករណីពិត ដែលបានកើតឡើងនៅគ្រួសារលោក សុន នៅភូមិ បុត វេលាម៉ោង ១១ យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

លោក ធយ ក៏បានឲ្យដឹងផងដែរថា កាលពីមុនធ្លាប់មានគោកើតកូន២ ប៉ុន្តែ នេះជាករណីដំបូង ដែលគោបង្កើតកូនបានរហូតដល់ទៅ ៣ ក្បាល បែបនេះ នៅក្នុងស្រុករបស់លោក។

ដោយឡែក ម្ចាស់គោលោក ងូយិន វ៉ាន់សុន បាននិយាយតាមទូរស័ព្ទថា «កាលពី២ថ្ងៃមុន មានមនុស្សប្លែកមកមើល ថតវីដេអូ ថតរូប ដើម្បីផុសនៅលើអុិនធើរណេត។ មនុស្សជាច្រើនសូម្បីគិតថា​ នេះគឺជាអំណោយពីព្រះ ពួកគេបានស្នើសុំទិញកូនគោទាំង៣ក្បាល ដោយហ៊ានឲ្យថ្លៃ ១០០ លានដុង (ស្មើនិង ៤៣៩៧ ដុល្លារអាមេរិក) ប៉ុន្តែ ខ្ញុំមិនលក់នោះទេ»។

បើតាមលោក សុន នោះកូនគោភ្លោះទាំងបីក្បាល គឺកើតមកមិនមានពិការភាពនោះឡើយ ដោយ១ក្បាលៗមានទម្ងន់មិនលើសពី ៣ គីឡូក្រាម។ បច្ចុប្បន្ននេះ ពួកវាមានសុខភាពធម្មតា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង