Sunday, December 5, 2021

គួរឲ្យស្រណោះណាស់! នឹកប្រពន្ធ​ខ្លាំង​ពេក បុរស​ជា​ប្តី​យក​ធាតុ​ប្រពន្ធ​មក​ងូត​ទឹក​ឲ្យ និងសូម្បីតែ….

ជាការពិតណាស់ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជារៀងរហូតគ្មានថ្ងៃវិលត្រឡប់ វាពិតជាមានការឈឺចាប់ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ដែលមានភក្តីស្នេហ៍ដ៏ស្មោះស្ម័គ្រ​ពោលគឺប្រៀបដូចយករបស់អ្វីម្យ៉ាង មកចាក់ចំដើមទ្រូងឲ្យខ្ទេចខ្ទាំ សឹងតែមិនអាចដកដង្ហើមបានអុីចឹង ព្រោះថា នៅពេលនឹកឃើញអនុស្សាវរីយ៍កម្សត់កម្រ ឬ ពាក្យពេចន៍ផ្អែមល្ហែមមួយគ្នាកាលណា គឺធ្វើទឹកភ្នែកហូរទប់ពុំជាប់នោះទេ។

ជាក់ស្តែង បុរសពោះម៉ាយម្នាក់ បានកំពុងធ្វើឲ្យមហាជនពិតជារំជួលចិត្តយ៉ាងខ្លាំង និងស្ទើរទប់ទឹកភ្នែកពុំបាន គ្រាបានឃើញគាត់ផុសរូបថត និងវីដេអូ បង្ហាញគាត់យកធាតុប្រពន្ធជាទីស្រឡាញ់ស្មើជីវិត មកលាងសម្អាតងូតទឹកឲ្យ និងសូម្បីហូបបាយ នៅពីមុខរូបថតប្រពន្ធទៀតផង ដែលឃើញហើយពិតជាគួរឲ្យសោកស្រណោះខ្លាំងណាស់!។

ក្នុងនោះ បុរសជាប្តីដ៏ល្អកម្ររករូបនេះ បានភ្ជាប់សំណេររៀបរាប់យ៉ាងក្តុកក្តួលថា៖ «ទោះមិនបានហូបបាយរួមតុជាមួយអូន ក៏បងបានហូបបាយកំដរអូនដែរ ណាប្រពន្ធសំឡាញ់!!»។

គួរឲ្យដឹងផងដែរថា ភរិយារបស់គាត់ បានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូង ហើយមកដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នេះ គឺមានរយៈពេលជាង២ខែហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង