Sunday, December 5, 2021

ចិត្តសឿងមែន! ផឹកស្រាក្លែម​​ដែក​​គោល​​អស់​​ជិត​​១​​គីឡូ លទ្ធផល​គឺថា​…

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Klaipeda ប្រទេសលីទុយអានី ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ធ្វើការវះកាត់យកដែកគោលប្រមាណ ១ គីឡូក្រាម ចេញពីក្នុងពោះរបស់បុរសម្នាក់ ដែលត្រូវបានគេរាយការណ៍ថាបានលេបវត្ថុលោហៈទាំងនោះកាលពីខែមុន បន្ទាប់ពីឈប់ផឹកស្រា។ វត្ថុលោហៈទាំងនោះគឺមានទំហំខុសៗគ្នា ដែលខ្លះមានប្រវែងរហូតដល់ ១០ សង់ទីម៉ែត្ ឯណោះរ។

គ្រូពេទ្យវះកាត់ឈ្មោះ Sarunas Dailidenas ដែលជាផ្នែកមួយនៃក្រុមធ្វើការវះកាត់ បានចាត់ទុកថានេះជាករណីដ៏ចម្លែកបំផុត នៅក្នុងប្រវត្តិសាស្ត្រលីទុយអានី។

គួរបញ្ជាក់ថា បុរសចិត្តសឿង ដែលគេមិនបញ្ចេញឲ្យស្គាល់អត្តសញ្ញាណរូបនោះ ត្រូវបានឡានពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យមួយកន្លែង នាឆ្នេរសមុទ្របាល់ទិក បន្ទាប់ពីគាត់ឈឺចុកក្នុងពោះយ៉ាងខ្លាំង។ តែជាសំណាងល្អ ឥឡូវនេះគាត់ត្រូវបានគេរាយការណ៍ថាមានស្ថានភាពល្អប្រសើរហើយ និងកំពុងត្រូវបានតាមដាននៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង