Sunday, December 5, 2021

ហេតុការណ៍ប្លែកៗបែបនេះ ធ្លាប់តែឃើញ​នៅស្រុក​គេ ឥឡូវ​នៅ​ខ្មែរ​ក៏​មាន​ដែរ ពូ​ប៉ូលីស​ប្តូរជីវិត​ពេក​ហើយ

មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការប្លែកអារម្មណ៍ជាខ្លាំង ដោយហួសចិត្តផង អស់សំណើចផង ក្រោយឃើញវីដេអូស្តែងៗ ដែលត្រូវបានគេចែករំលែកថ្មីៗនេះ បង្ហាញពីទិដ្ឋភាពពូប៉ូលីសម្នាក់បានយកជីវិតទៅប្រថុយគ្រោះថ្នាក់បំផុត លោតទុំពីលើក្បាលឡាន ដែលគេជឿថារថយន្តនោះបានបើកទម្លុះការស្ទាក់ឃាត់របស់ប៉ូលីស​ដោយពុំព្រមឈប់ឲ្យប៉ូលីសផាកពិន័យឡើយ។

ចំពោះហេតុការណ៍ដ៏មិននឹកស្មាននេះផងដែរ ដែលគេឃើញកើតឡើងនៅផ្លូវ ៧០​ កែងផ្លូវរថភ្លើង ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ គឺបានធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង គឺត្រង់ប៉ូលីសមិនគួរណាយកអាយុជីវិត ទៅប្រថុយគ្រោះថ្នាក់បែបនេះសោះ។ ក្នុងនោះ មហាជនភាគច្រើនបាននិយាយចំៗថា «ពូកែចាប់ពេកដឹកដើរលេងមួយមើល, យី ល្មមបានមួយៗមិនងាយទេ កុំអោយស៊យ ត្រូវតែប្តូរអុីចឹងហើយ,​ ខំម្ល៉េះលោក ចុះបើធ្លាក់ ឡានកិ.នម៉េចម៉ា ប្រពន្ធកូនបានអ្នកណាចិញ្ចឹម,…។

រីឯអ្នកខ្លះទៀត បានប្រាប់ឲ្យដឹងថា «ថ្ងៃមុនរត់ចូលម៉ូតូខ្ញុំ ព្រោះចាប់ឡានគេ អស់អីយាយ, ខ្ញុំក៏ធ្លាប់អុីចឹងដែរ ជិះសុខៗមិនដឹងចេញមកពីណារត់ទៅចាប់ម៉ូតូគេ រត់កាត់មុខម៉ូតូខ្ញុំ ភ្ញាក់ស្ទើរតែទៅចូលឡានគេហើយ បើចាប់ហ្វ្រាំងមិនទាន់នឹងទៅជាយ៉ាងណា!?,…»។

តែទោះយ៉ាងណា មនុស្សមួយចំនួន ក៏បាននិយាយថា អោយតំលៃប៉ូលីសខ្លះផង មិនមែនអាក្រក់ទាំងអស់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង