Tuesday, January 18, 2022

អាជ្ញាធរ​ថ្នាក់ភូមិ​រហូតដល់​រាជធានី​បាន​នឹង​កំពុង​បំពេញការងារ​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា អាជ្ញាធរ​ចាប់ពី​ថ្នាក់ភូមិ​រហូតដល់​រាជធានី​បាន​នឹង​កំពុង​បំពេញការងារ​ជាច្រើន ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​កិច្ចការងារ​ខ្លះ​បើ​លើសពី​សមត្ថភាព ក្នុងនាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ​នឹង​បន្ត​នាំនូវ​កង្វល់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ជាតិ​បន្តទៀត​។​

​ការបញ្ជាក់​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ តុលា​នេះ ក្នុង​វេ​ការផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​សាលាខណ្ឌ​មានជ័យ ស្ថិតនៅ​ក្បែរ​នឹង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​
​ក្នុង​វេទិកា​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានលើកឡើង​ពី​កង្វល់​របស់គាត់​ជាច្រើន​នាក់​ផងដែរ ដូចជា​បញ្ហា​លូ ខុស​បច្ចេកទេស​ទឹក​មិន​ហូ​ចូល​លូ មិនមាន គម្រប​រឺ​ហ្គែ​លូ ដោយ​បន្សល់​ផលវិបាក​ច្រើន ចាក់អង្រែ​ក្រោម បញ្ហា​ផ្លូវ​បាក់ស្រុត បញ្ហា​ការវិនិយោគ​ផ្សារ​ប៉េសេ បញ្ហា​ការបញ្ជាក់​លិខិត​មរណភាព សូមកុំ​ឲ្យ​ដល់​តុលាការ សូម​ត្រឹម​ចេញ​ត្រឹម​សង្កាត់​ឬ ខណ្ឌ​បាន​ហើយ ដោយហេតុថា​ពួកគាត់​កំពុងមាន​ទុក្ខ មាន​បញ្ហា​លើ​លិខិតស្នាម​នេះ​ថែម​មួយកម្រិត​ទៀត​។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ក្នុងឱកាស​នោះ​ក៏​កោតសរសើរ​ចំពោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​លុយ​ទឹក មើល​ស្ថានភាព​ជាក់ស្តែង ដើម្បី​ដោះស្រាយ​ទឹក​លិច​ផ្ទះ​ប្រជាពលរដ្ឋ ។ បញ្ហា​ប្រជាជន​យក​ផ្លូវ​វែង ស្រេង​នៅ​ម្តុំ​លូ​៥​លក់ដូរ គួរ​ពិន័យ​ម្ចាស់ផ្ទះ​ដែល​អនុញ្ញាត​ឲ្យ​គេ​លក់ និង​ការលើកឡើង​ពី​មន្ត្រី​សុរិយោដី អនុញ្ញាត​ឲ្យ​សាងសង់​ផ្ទះ​ធ្វើ​លូ​មិនត្រូវ​តាម​លក្ខណៈ​បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ ជាដើម​។​

​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​បាន​លើកឡើងថា ចំពោះ​ផ្លូវជាតិ​លេខ​២ មាន​គម្រោង​ហើយ ហើយ​ការដោះស្រាយ​កន្លងមកនេះ​គ្រាន់តែ​ជាការ​ដោះស្រាយ​ជា​បណ្តោះអាសន្ន​ទេ ដោយ​ប្រើប្រាស់​លុយ​ផ្ទាល់ខ្លួន​របស់​អាជ្ញាធរ​និង​សប្បុរសជន ។ ចំពោះ​ការដោះស្រាយ បើ​អាជ្ញាធរ​ខណ្ឌ​ដោះស្រាយបាន​យើង​ដោះស្រាយ​ភ្លាម បើ​ដោះ​មិនបាន​បញ្ជូនទៅ​ក្រុង​ដើម្បី​ដោះស្រាយ​បន្ត​ជូន​ប្រជាពលរដ្ឋ​។ លោ​កថា​បញ្ហា​ប្រឈម​មួយចំនួន​លោក​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់​មិន​បានមក​ខណ្ឌ​សោះ ។​លោក​បន្តថា ការស្នើសុំ​ធ្វើ​ផ្លូវ​លូ​ជា​បញ្ហា​កញ្ចប់​រួម ដែល​យើង​បាន​ចាត់ជា​គោលដៅ​អតិ​ភាព​រួចហើយ ដោយបាន​កំណត់​យ៉ាងច្បាស់ ថា​តើ​ផ្លូវ​លូ ប្រភេទ​ណា​ដែល​ខាង​សង្កាត់ ខណ្ឌ ក្រុង​ជា​អ្នកទទួល​មក​ធ្វើការ​អភិវឌ្ឍ​និង​រាជធានី​ទទួល​កម្រិតណា ។ បញ្ហា​សំរាម​ជា​រឿង​មិនធំ​ទេ ជា​រឿង​ដែល​អាជ្ញាធរ​ថ្នាក់​សង្កាត់​ដែល​អាច​ធ្វើបាន ប្រជាពលរដ្ឋ​គាត់​ទុកចិត្ត​ទើប​គាត់​បោះឆ្នោត​ឲ្យ​ធ្វើជា​ចៅសង្កាត់ ចុះ​ហេតុអ្វី ដោះ​បញ្ហា​ប៉ុណ្ណឹង​មិនបាន ថា​តើ​គាត់​មានអី​សង្ឃឹម​អី​ទៀត​។ បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​នៅលើ​ផ្លូវ​វេ​ង​ស្រេង ម្តុំ​លូ​ប្រាំ យើង​បាន​ជូនដំណឹង​មិន​ក្រោម​២០​ដង​ទេ ហើយ​នៅពេល​ចុះ​រៀបចំ មាន​មន្ត្រី​យើង​មួយចំនួន​ពិសេស​រហូតដល់​អភិបាល​រង នាយក​រដ្ឋបាល​និង​កម្លាំង​ស​ន្និ​សុខ​ខណ្ឌ​ក៏​ធ្លាប់​ត្រូវបាន​អា​ជីករ​យក​កញ្ច្រែង​វាយ​ក្បាល​ថែមទៀត តែ​អាជ្ញាធរ​យើង​មិនមាន​ការតបត​អោយមាន​ហឹ​ង្សា​នោះទេ​។​

​ក្នុងឱកាស​នោះដែរ លោក​នួន ផា​រ័ត្ន បាន​លើកឡើងថា បញ្ហា​បើ​ដោះស្រាយបាន​នៅត្រឹម​ថ្នាក់ភូមិ សង្កាត់ ខណ្ឌ រាជធានី យើង​នឹង​ដោះស្រាយ​ជូន​ភ្លាមៗ តែបើ​ហួស​សមត្ថភាព យើង នឹង​ពាំនាំ​បញ្ហា​នោះ​ទៅ​ថ្នាក់ជាតិ​ថែមទៀត​។ ដូចជា​ការកែ​អត្រានុកូលដ្ឋាន​និង​សំបុត្រមរណភាព​ជាដើម ដែល​ទាមទារ​ឲ្យ​មាន​សាលក្រម​ពី​តុលាការ ហើយ​បញ្ហា​កង្វល់​នេះ​យើង​ពាំនាំ​បញ្ហា​នេះ​ទៅ​ថ្នាក់ជាតិ ដើម្បី​ដោះស្រាយ​បន្ត​។ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ជា​រឿង​ដែល​យើង​ចូលរួម​អនុវត្ត​ទាំងអស់គ្នា បើ​ធ្វើ​តែ​អាជ្ញាធរ​គឺ​មិនបាន​ជោគជ័យ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្នុងនាម​អាជ្ញាធរ​នឹងធ្វើ​ឡើងជា​ប្រចាំ ឲ្យ​បាន​ដូចជា​ភ្លៀងរលឹម ។ ជាក់ស្តែង​សម្រាប់​ផ្លូវ​វេ​ង​ស្រេង ម្តុំ​លូ​៥ ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ពិសេស​ការរំលោភ​យក​ទ្រូងផ្លូវ​តែម្តង ដែល​បញ្ហា​នេះ​ជា​បញ្ហា​ដែល​ត្រូវ ដោះស្រាយ​ទៅតាម​ការស្នើសុំរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ បើទោះបី​អាជ្ញាធរ​ធ្វើ​កិច្ចការងារ​នេះ​ច្រើនលើក​មកហើយ​មិន​ទទួលជោគជ័យ​ក្តី​៕ ដោយ​៖​កូ​ឡាប​