Tuesday, January 18, 2022

ជួសជុល​បណ្តើរៗ ផ្លូវជាតិ​២៥៨D ទៅ​អូរ​បី​ជាន់​ដែល​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ធ្ងន់​គេច​ជញ្ជីង​និង​ទឹកភ្លៀង

បន្ទាយមានជ័យ : រថយន្ត​ដឹក​ធ្ងន់ៗ​ដែល​គេចវេះ​ពី​ស្ថានីយ៍​ថ្លឹង​ទម្ងន់​រថយន្ត​ឬ​ហៅថា ជញ្ជីង​ថ្លឺ​ង​ឡាន​នៅ​កូនដំរី​សង្កាត់​និមិត្ត​និង​ភ្លៀង​រណ្តំ​កន្លងមក​បាន​បំផ្លាញ​ចំណុច​ខ្លះ​នៃ​កំណាត់​ផ្លូវជាតិ​២៥៨D ពី​បំបែក​ផ្លូវជាតិ​លេខ​៥​ត្រង់​ផ្សារ​គុ​ត្ត​សត​សង្កាត់​និមិត្ត​ទៅ​កាត់​គ្នា​នឹង​ផ្លូវជាតិ​លេខ​៥៨ រួច​ភ្ជាប់​ទៅ​ច្រកព្រំដែន​អូរ​បី​ជាន់​នៃ​ព្រំដែន​ក​ម្ពូ​ជា ថៃ​ក្នុងភូមិ​និង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​។ មន្ទីរ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយ​មាន​ជួយ​អះអាងថា ផ្លូវ​នេះ​ខូចខាត​ជា​ហូរហែ តែ​ត្រូវបាន​ក្រុមការងារ​ម​នៃ​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ដាក់​ការជួសជុល​បណ្តើរៗ​មក​ដែរ​។​

​សូមបញ្ជាក់ថា ផ្លូវ​កៅស៊ូ​ប្រភេទ​ឌី​ប៊ី​អេស​ធី​(DBST) លេខ​២៥៨​ដេ ប្រវែង​១៩​គម ទ​ទឺង​៩​ម គុ​ត្ត​សត​-​អូរ​បី​ជាន់ ជា​ជំនួយ​និង​ហិរញ្ញប្បទាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន សំណង់​សៀង​ហៃ​គ្រុប​(Shanghai Contruction Group,Co.,Ltd )​កាលពី​ឆ្នាំ​២០១២ ក្នុង​គម្រោង​ផ្លូវលំ​ជនបទ​រងគ្រោះ​ដោយ​ព្យុះ​កេតុ​សា​ណា​ឆ្នាំ​២០០៩​។​

​យោង​ប្រភព​នានា​និង​ការចុះ​យក​ព័​ត័​មាន​អោយដឹង​ថ្ងៃទី​២៥​តុលា​ថា​: ចំណុច​ជាច្រើន​នៃ​កំណាត់​ផ្លូវ​នេះ​បាន​ស្រុត ប្រេះ ស្តាំ រហែក បែក ក្លាយជា​ជង្ហុក​តូចធំ​រាប់សិប​កន្លែង ហើយ​វា​ប្រឈម​នឹង​អន្តរាយ​ធំធេង​ធ្ងន់ធ្ងរ​ជាង​នេះ​បើ​គ្មាន​វិធានការ​ទប់ស្កាត់ ដោះស្រាយ​ទាន់ពេល​នោះទេ​។ មូលហេតុ​នៃ​ការខូចខាត​រួមមាន ៖ ទី​១-​គុណភាព ស្តង់ដារ​ផ្លូវ​នេះ​អន់​ស្រាប់​ភាគច្រើន​ដោយសារ​ក្រុមហ៊ុន​សាងសង់ ត្បិត​អី​តាំងពី​ស្ថាបនា​មិនទាន់រួច​ផង ផ្លូវ​នេះ​បាន​ខូចខាត​ទៅវិញ​ជាច្រើន​កន្លែង​ទៅហើយ​។ ទី​២-​ដោយសារ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​លើស​ចំណុះ ពិសេស​រថយន្ត​ដឹក​ដឹក​ខ្សាច់ ថ្ម​និង​គ្រឿងសំណង់​ផ្សេងទៀត​ចេញចូល​ក្រុង​ប៉ោយប៉ែត ហើយ​ពួកគេ​បានគេច​វេះវាង​ពី​ស្ថានីយ៍​ថ្លឹង​រថយន្ត​កូន​ដំរ​រី​នៅលើ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​កូនដំរី​សង្កាត់​និមិត្ត​។ ទី​-​ដោយសារ​ភ្លៀង​ធ្លាក់​រណ្តំ​ជោគជាំ​បង្ក​ពី​ឥទ្ធិពល​សម្ពាធ​ទាប​ក្នុង​តំបន់​កន្លងមក ហើយ​ចរាចរណ៍​រថយន្ត​ច្រើន មិនមាន​បញ្ជា​ទប់ស្កាត់បាន​។​

​លោក គឺ​ម សុវណ្ណ ប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ប្រាប់​តាម​ទូរស័ព្ទ ដោយ​ទទួលស្គាល់​មូលហេតុ​ខូចខាត​ផ្លូវជាតិ​លេខ​២៥៨​ដេ គុ​ត្ត​សត​-​អូរ​បី​ជាន់​ដូច​ការអះអាង​ខាងលើ​ដែរ​។ ប៉ុន្តែ​លោក គឹម សុវណ្ណ កត់សម្គាល់ថា តាំងពី​អំឡុង​ភ្លៀង​ធ្លាក់​មកទល់ពេលនេះ ម​ន្ទិ​រ​បានទទួល​ខុសត្រូវ ហើយ​បានដាក់​គ្រឿងចក្រ​និង​កម្លាំង​ពលកម្ម​ចុះ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​នោះ​ជា​បន្តបន្ទាប់​ហើយ​។​

​កាលពី​ថ្ងៃទី​២៤​តុលា​កន្លងមកនេះ លោក​នឹង​ដក​គ្រឿងចក្រ​របស់​ម​ន្ទិ​រ​នៅ​ការដ្ឋាន​ផ្សេង​មក​សម្រុក​ជួសជុល​ចំណុច​ខូចខាត​នៃ​កំណត់​ផ្លូវ​នេះ​អោយ​ធានាបាន​ការប្រើប្រាស​ឡើងវិញ​៕ ដោយ : បន្ទាយ​