Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពចិនព្រមានថា ទំនប់ដែលរងការវាយប្រហារ ដោយព្យុះអាចនឹងដួលរលំ

កងទ័ពចិនបានព្រមានថាទំនប់វារីអគ្គិសនីមួយ នៅកណ្តាលប្រទេស “អាចនឹងដួលរលំបានគ្រប់ពេល” បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះដ៏ខ្លាំង ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់និងបាននាំតំបន់នេះទៅជាតំបន់ជាប់គាំងមួយ។
អាជ្ញាធរអាកាសធាតុបានចេញនូវការព្រមានខ្ពស់បំផុត ចំពោះខេត្តកណ្តាល គឺខេត្តហឺណាន ខណៈភ្លៀងធ្លាក់បណ្តាលឱ្យមានការរអាក់រអួល និងការជម្លៀសប្រជាជននៅតាមដងផ្លូវលិចទឹក។

នៅល្ងាចថ្ងៃអង្គារ អង្គភាពប្រចាំតំបន់នៃកងទ័ពរំដោះប្រជាជនចិនបានព្រមានថា ភ្លៀងឥតឈប់ឈរបានបណ្តាល ឱ្យមានការកើនឡើងនូវកម្ពស់ទឹក២០ ម៉ែត្រនៅក្នុងទំនប់វារីអគ្គិសនីយីធ័រ(Yihetan) តំបន់ឡួយ៉ាង (Luoyang) ដែលជាទីក្រុងមួយមានប្រជាជនប្រមាណ ៧ លាននាក់ប្រឈមនឹងហានិភ័យ ហើយទំនប់នេះអាចនឹងដួលរលំនៅពេលណាមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា៖« នៅថ្ងៃទី ២០ ខែកក្កដាការកើនឡើងកម្ពស់ទឹក២០ ម៉ែត្របានកើតឡើងនៅឯទំនប់ Yihetan ហើយច្រាំងទន្លេត្រូវបានខូចខាតយ៉ាងខ្លាំងដែលទំនប់នេះ អាចនឹងដួលរលំនៅពេលណាមួយជាមិនខាន» ។

យោងតាមកាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថានៅក្នុងទីក្រុង Zhengzhou ក្បែរនោះ គឺយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួនចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំង និងបានចាប់ផ្តើមបង្កការវាយលុកចូលទីក្រុងមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់នៅ ពេលដែលជញ្ជាំងបានបាក់រលំនៅស្រុកមួយផ្សេងទៀតនៃទីក្រុងខាងលើ។

អាជ្ញាធរខេត្តបាននិយាយថា ប្រជាជនជាង ១ ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅរសៀលថ្ងៃអង្គារម្សិលមិញ ដោយព្រមានថា អាងស្តុកទឹកចំនួន ១៦ ត្រូវបានគេមើលឃើញថាទឹកបានកើនឡើងដល់កំរិតគ្រោះថ្នាក់ ខណៈទឹកភ្លៀងបានបំផ្លាញដំណាំរាប់ពាន់ហិចតា និងបណ្តាលឱ្យខូចខាតគិតជាទឹកប្រាក់ប្រមាណ ១១ លានដុល្លារអាមេរិក៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×