Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Tesla នឹងដាក់ឲ្យដំណើរការបណ្តាញសាកថ្ម ទៅកាន់រថយន្តអគ្គិសនី ផ្សេងទៀតនៅចុងឆ្នាំនេះ

លោក Elon Musk ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla Inc (TSLA.O) ថ្លែងនៅក្នុងបណ្តាញសង្គម ធ្វីតធើ (Twitter) ថា ក្រុមហ៊ុនគ្រោងនឹងបើកបណ្តាញសាកអាគុយរបស់ខ្លួន ទៅរថយន្តអគ្គិសនីផ្សេងទៀតនៅចុងឆ្នាំនេះ។

បណ្តាញសាកថ្មរហ័សរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានវត្តមានជាង ២៥.០០០ កន្លែងនៅទូទាំងពិភពលោក បានផ្តល់ឱ្យនូវការប្រកួតប្រជែងមួយខ្ពស់។ លោក Musk បាននិយាយនៅថ្ងៃអង្គារកន្លងទៅថា៖ «យើងកំពុងធ្វើឱ្យបណ្តាញសាកអាគុយរបស់យើង បើកសម្រាប់ការប្រើប្រាស់ចំពោះរថយន្តអគ្គិសនីដទៃទៀត នៅចុងឆ្នាំនេះ» ។លោកបន្ថែមថា បណ្តាញសាកថ្មរបស់ក្រុមហ៊ុន Tesla នឹងត្រូវបានបើកឱ្យប្រើប្រាស់ រថយន្តអគ្គិសនីផ្សេងទៀតនៅក្នុងប្រទេសទាំងអស់។

រដ្ឋមន្រ្តីដឹកជញ្ជូនរបស់អាល្លឺម៉ង់ បាននិយាយកាលពីខែមុនថា គាត់កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុន Tesla ឱ្យបើកបណ្តាញសាករបស់ខ្លួនទៅឱ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបើកបរយានយន្តអគ្គិសនី។

នៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីចុងខែមុនបានទទួលយកកិច្ចព្រមព្រៀង ទ្វេភាគីព្រឹទ្ធសភាដើម្បីចំណាយ ១,២ ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងថវិកា ៧.៥ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនី និងស្ថានីយបញ្ចូលភ្លើង។ ក្រុមហ៊ុនសាកថ្មដូចជា Blink Charging Co (BLNK.O), EVgo Inc (EVGO.O), ChargePoint Holdings Inc (CHPT.N) និងក្រុមហ៊ុន Volkswagen’s (VOWG_p.DE) Electrify America ក៏កំពុងបង្កើតបណ្តាញសាក នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅទូទាំងសហរដ្ឋអាមេរិក អាចជំរុញឱ្យជនជាតិអាមេរិកកាន់តែច្រើន ទិញយានយន្តអគ្គិសនីដោយផ្តល់ឱ្យក្រុមហ៊ុន General Motors (GM.N) និង Ford Motor (F.N) ត្រូវការនូវប្រេងឥន្ធនៈច្រើន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ុន Tesla៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×