Monday, September 27, 2021

រដ្ឋមន្ត្រីក្រសួងសាធារណៈការ ជំរុញឱ្យអ្នកប្រើប្រាស់យានយន្តទៅទទួល សេវាសាធារណ:ដោយខ្លួនឯង មានតម្លាភាព និងងាយស្រួល

ភ្នំពេញ ៖ ក្នុងពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ក្រុងសៀមរាប ខេត្តសៀមរាប ដាក់ឱ្យដំណើរការនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញឱ្យប្រជាពលរដ្ឋ អញ្ជើញទៅទទួលយកសេវាទាក់ទិននឹងយានយន្តដោយខ្លួនឯង កុំពឹងលើអ្នករត់ការក្រៅ ដែលនាំឱ្យខាតបង់ថវិកាអស់ច្រើន។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា ចំពោះមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប ហេរីថេក វ៉ក នេះ មានផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) និងបើកដំណើរការជូនប្រជាពលរដ្ឋរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដើម្បីត្រៀមផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងងាយស្រួល៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN