ចំនួនអ្នកស្លាប់ក្នុងប្រទេសឥណ្ឌា ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អាចនឹងមានចំនួនលើសពី១០ដង នៃទិន្ន័យផ្លូវការនៃការស្លាប់ដោយសារជំងឺកូវីដ១៩។ ហើយវាអាចទំនងក្លាយទៅជាសោកនាដកម្ម ដ៏អាក្រក់បំផុតរបស់ប្រជាជនក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការស្រាវជ្រាវដ៏ទូលំទូលាយបំផុត ពាក់ព័ន្ធនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
អ្នកជំនាញភាគច្រើនជឿជាក់ថាចំនួនអ្នកស្លាប់ផ្លូវការ របស់ប្រទេសឥណ្ឌា ដែលមានចំនួនជាង ៤១៤.០០០ នាក់បានស្លាប់ គឺជាចំនួនដ៏ច្រើន ប៉ុន្តែរដ្ឋាភិបាលបានច្រានចោល ការព្រួយបារម្ភទាំងនេះថាជាការបំផ្លើស និងបំភ័ន្តទៅវិញ។
របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបានប៉ាន់ប្រមាណថា ការស្លាប់ហួសប្រមាណ – គម្លាតរវាងអ្នកស្លាប់ដែលបានកត់ត្រា និងអ្នកដែលត្រូវបានគេរំពឹងថាស្លាប់ គឺមានចន្លោះពី ៣ ទៅ ៤,៧ លាននាក់នៅចន្លោះខែមករាឆ្នាំ ២០២០ និងខែមិថុនាឆ្នាំ ២០២១ ។
របាយការណ៍មួយចេញផ្សាយដោយលោក Arvind Subramanian ដែលអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឥណ្ឌា និងជាអ្នកស្រាវជ្រាវពីរនាក់ផ្សេងទៀត នៅឯមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកល និងសាកលវិទ្យាល័យHarvard បាននិយាយថាតួលេខត្រឹមត្រូវអាច៖«មានផលពិបាក” ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដទំនង ជាមានទំហំធំជាងចំនួនផ្លូវការនេះ» ។
របាយការណ៍បាននិយាយថា ចំនួននេះអាចនឹងមានចំនួននាក់ស្លាប់មិនត្រូវបានរាប់បញ្ចូល ដែលកើនឡើងនៅក្នុងមន្ទីរពេទ្យដ៏ច្រើនលើសលុប ឬខណៈពេលដែលការថែទាំសុខភាពត្រូវបានពន្យាពេល និងត្រូវបានបង្អាក់ជាពិសេសអំឡុង ពេលនៃការរាតត្បាតលើកទី ២ ដ៏សាហាវកាលពីដើមឆ្នាំ២០២១នេះ។
របាយការណ៍បាននិយាយថា ៖«ការស្លាប់ពិតប្រាកដទំនងជាស្ថិតនៅក្នុងមនុស្សរាប់លាន រាប់រយ រាប់ពាន់នាក់ដែលធ្វើឱ្យសោកនាដកម្មដ៏អាក្រក់បំផុត របស់ប្រទេសឥណ្ឌានេះគឺចាប់តាំងមានការបែកចែកតំបន់ និងឯករាជ្យ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរដ្ឋមួយចំនួននៅឥណ្ឌាបានកើនឡើងចំនួនអ្នកស្លាប់ដោយករណីកូវីដ១៩ បន្ទាប់ពីរកឃើញករណីរាប់ពាន់ករណីដែល មិនបានរាយការណ៍ពីមុន ក៏ដូចាបានបង្កការព្រួយបារម្ភថា អ្នកស្លាប់ជាច្រើនមិនត្រូវបានកត់ត្រាជាផ្លូវការ។
អ្នកកាសែតឥណ្ឌាមួយចំនួនក៏បានផ្សព្វផ្សាយ នូវតួលេខខ្ពស់ដែលប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាល
ដែរ។ អ្នកវិទ្យាសាស្ត្រនិយាយថា ព័ត៌មានថ្មីនេះកំពុងជួយពួកគេឱ្យយល់ កាន់តែច្បាស់អំពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា៕
ប្រភព៖ Al Jazeera News
រក្សាសិទ្ធិដោយ៖CEN

