Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនជំរុញដំណោះស្រាយ ជម្លោះ រវាងរដ្ឋទាំងពីរ ប៉ាឡេស្ទីន និងអ៊ីស្រាអែល

អ្នកប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យីបានបញ្ជាក់សារជាថ្មីម្តងទៀត អំពីជំហររបស់ចិនទៅលើជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយអំពាវនាវឱ្យមានការដោះស្រាយសម្រាប់រដ្ឋទាំងពីរនេះ។

លោកវ៉ាងបានប្រាប់សមភាគីជនជាតិអេហ្សីបលោក Sameh Shoukry និងរដ្ឋលេខាធិការសម័្ពន្ធអារ៉ាប់លោក Ahmed Aboul-Gheit ថានោះគឺជាការអនុវត្តន៍ដំណោះស្រាយតែមួយគត់ចំពោះវិបត្តិនៅប៉ាឡេស្ទីន។

លោកវ៉ាងបាននិយាយនៅក្នុងទីក្រុង Alamein ប្រទេសអេហ្ស៊ីបថា៖« ការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន មិនគួរត្រូវបានពន្យារពេលដោយគ្មានកំណត់ទេ ហើយសិទ្ធិស្របច្បាប់របស់ប្រជាជនអារ៉ាប់ មិនគួរត្រូវបានគេព្រងើយកន្តើយក្នុងរយៈពេលយូរឡើយ។»
ដំណោះស្រាយរបស់រដ្ឋទាំង ២ ទាមទារឲ្យមានការធ្វើឱ្យប្រាកដនូវ“ ការរួមរស់ដោយសន្តិភាពទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានៃប្រជាជាតិអារ៉ាប់ និងជ្វីហ្វ និងសន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា។នេះបើយោងតាមសំណើ ៤ ចំណុចទាក់ទងនឹងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលលោកវ៉ាងបានដាក់ចេញកាលពីខែឧសភាកន្លងទៅ។

លោកវ៉ាងបាននិយាយក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យថា អាជ្ញាធរជាតិប៉ាឡេស្ទីន គួរតែត្រូវបានផ្តល់អំណាចជាស្ថាប័នគ្រប់គ្រង នៅក្នុងវិស័យរួមទាំងសន្តិសុខជាតិនិងហិរញ្ញវត្ថុ។ អ្នកការទូតចិនក៏បាននិយាយថា ការរួបរួមគ្នាគួរតែពង្រឹងក្នុងចំណោមក្រុមទាំងអស់។ លោកក៏សង្ឃឹមថា ក្រុមទាំងអស់អាចឈានដល់ ការមូលមតិគ្នាដើម្បីដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
លោកក៏បានលើកទឹកចិត្តដល់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីបង្កើតការសន្ទនាបែបសន្តិភាពម្តងទៀត ដោយយោងទៅលើដំណោះស្រាយរបស់រដ្ឋទាំងពីរ។ លោកវ៉ាងក៏បានស្វាគមន៍ ទៅកាន់ភាគីទាំងសងខាង នូវការចរចារជាមួយចិន ដោយអំពាវនាវឱ្យមានដំណោះស្រាយ“ ទូលំទូលាយ និងយូរអង្វែង” សម្រាប់ជម្លោះក្នុងតំបន់៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×