Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនអ្នកស្លាប់ ដោយទឹកជំនន់ ក្នុងប្រទេសអាល្លឺម៉ង់ កើនឡើងដល់ ១៥៦នាក់

ប៉ូលីសបាននិយាយនៅព្រឹកថ្ងៃអាទិត្យម្សិលមិញថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏សាហាវ ក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងដល់ចំនួន ១៥៦ នាក់ ដែលបាននាំឱ្យអ្នកស្លាប់សរុបយ៉ាងតិច ១៨៣ នាក់ពីគ្រោះមហន្តរាយនៅអឺរ៉ុបខាងលិច។

នៅក្នុងរដ្ឋ Rhineland-Palatinateតែម្នាក់ឯង ដែលជាតំបន់មួយទទួលរងគ្រោះខ្លាំងជាងគេនៅភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ ប៉ូលីសបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១១០ នាក់ដែលចំនួននេះបានកើនឡើងពីចំនួន ៩៨ នាក់កាលពីពេលមុន។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា៖« បញ្ហានេះបង្កឱ្យមានការភ័យខ្លាចថាជនរងគ្រោះផ្សេងទៀត នឹងត្រូវបានបន្ថែម” ដែលអ្នករងរបួសចំនួន ៦៧០ នាក់គឺស្ថិតក្នុងតំបន់Rhineland-Palatinateតែមួយ។
មនុស្សម្នាក់ក៏បានស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់នៅរដ្ឋបាវ៉ារៀជាប់ព្រំដែនអូទ្រីស ដែលត្រូវបានវាយប្រហារដោយទឹកភ្លៀងយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍។

នៅប្រទេសអូទ្រីសអ្នកពន្លត់អគ្គីភ័យ មានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងតំបន់ Salzburg និងតំបន់ Tyrol ខណៈដែលទីក្រុងប្រវត្តិសាស្ត្រ Hallein ស្ថិតនៅក្រោមទឹកហើយនាពេលនេះ។ អធិការបតីលោក Sebastian Kurz បាននិយាយនៅលើបណ្តាញសង្គម Twitter ថា៖« ភ្លៀងនិងព្យុះជាអកុសលបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅកន្លែងជាច្រើនក្នុងប្រទេសអូទ្រីស» ។
នៅភាគខាងកើតនៅតំបន់ Saxony នៅតាមព្រំដែនរវាងប្រទេសអាល្លឺម៉ង់ និងសាធារណរដ្ឋឆែកទឹកទន្លេក៏បានកើនឡើងផងដែរ កាលពីយប់ថ្ងៃសៅរ៍ ដែលបណ្តាលឱ្យបង្កឱ្យខូចខាតផងដែរ៕
ប្រភព៖ Shafaq Newsរក្សាសិទ្ធិដោយ៖ CEN

×