ការនាំចេញក្នុងស្រុកមិនរាប់បញ្ចូលប្រេង របស់សិង្ហបុរីបានកើនឡើង ក្នុងល្បឿនលឿន ១៥,៩ភាគរយកាលពីខែមិថុនា។ ការកើនឡើងនេះ គឺជំរុញដោយការដឹកជញ្ជូនមិនមែនអេឡិចត្រូនិច ដូចជាគ្រឿងម៉ាស៊ីនជំនាញ និងគីមីឥន្ទនៈ។ នេះបើយោងតាមទិន្ន័យផ្លូវការដែលចេញផ្សាយ កាលពីថ្ងៃសុក្រកន្លងទៅ។ នេះគឺជាការកើនឡើង ៣ ខែជាប់គ្នា និងការកើនឡើងដ៏ធំជាងគេ ចាប់តាំងពីខែមីនាឆ្នាំកន្លងមក។ NODX កើនឡើង ៨,៦ភាគរយកាលពីខែឧសភា។
យោងតាមទិន្នន័យដែលចេញដោយសហគ្រាសសិង្ហបូរី (ESG)បានឱ្យដឹងថា ការកើនឡើងនេះ ត្រូវបានគេសន្មតថា មានមូលដ្ឋានទាបកាលពីមួយឆ្នាំមុន ក៏ដូចជាកំណើនពីផ្នែកមិនមែនអេឡិចត្រូនិច ទោះបីជាអេឡិចត្រូនិច ក៏មានការកើនឡើងផងដែរនោះ។
ផ្អែកលើការកែតម្រូវតាមរដូវកាល NODX បានកើនឡើង ៦ ភាគរយនៅក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ០,២ ភាគរយកាលពីខែមុន។
ការនាំចេញផលិតផលមិនមែនអេឡិចត្រូនិច បានកើនឡើង ១៣,២ ភាគរយនៅក្នុងខែមិថុនាពីមួយឆ្នាំមុន ដែលដឹកនាំដោយគីមីឥន្ធនៈដែលកើនឡើង ៥១,២ ភាគរយក៏ដូចជាគ្រឿងម៉ាស៊ីនជំនាញ ដែលបានកើនឡើង ៤៣,២ ភាគរយ។
ការនាំចេញទៅកាន់ទីផ្សារធំ ៗ របស់សិង្ហបុរីបានកើនឡើង លើកលែងតែសហរដ្ឋអាមេរិក ជប៉ុន និងម៉ាឡេស៊ី៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

