Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បោះឆ្នោតរារាំងផលិតផល ពីតំបន់ស៊ីនជាំងប្រទេសចិន

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយ ដែលនឹងហាមឃាត់ផលិតផលនាំចូលពីតំបន់ស៊ីនជាំងប្រទេសចិន។ ការហាមឃាត់នេះគឺជាវិធានការចុងក្រោយ ដើម្បីដាក់សម្ពាធទៅលើទីក្រុងប៉េកាំង នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា គឺជារំលោភបំពានសិទ្ធមនុស្សដ៏ខ្លាំងបំផុតប្រឆាំងនិងសហគមន៍ម៉ូស្លីម អ៊ុយហ្គ័រ។

ច្បាប់ទប់ស្កាត់ការងារដោយបង្ខំជនជាតិអ៊ុយហ្គ័រ ដែលបានលុបចោលដោយសភាជាន់ខ្ពស់ និងយល់ព្រមជាឯកច្ឆ័ន្ទកាលពីល្ងាចថ្ងៃពុធ មានគោលបំណងរារាំងការនាំចូលផលិតផលដែលផលិតតាមរយៈកម្លាំងពលកម្មដែលត្រូវបានគេចោទប្រកាន់ថាកំពុងត្រូវបានប្រើប្រាស់នៅក្នុងតំបន់ភាគពាយព្យប្រទេសចិន។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«សារទៅកាន់ទីក្រុងប៉េកាំងនិងក្រុមហ៊ុនអន្តរជាតិណាមួយ ដែលទទួលបានប្រាក់ចំណេញពីពលកម្ម ដោយបង្ខំនៅក្នុងតំបន់ស៊ីនជាំងគឺមិនមានទៀតទេ» ។
«យើងនឹងមិនបង្វែរភ្នែកមើលបទឧក្រិដ្ឋដែល កំពុងបន្តរបស់បក្សកុម្មុយនីស្តចិនប្រឆាំងនឹងមនុស្សជាតិ។ ហើយយើងនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្ម ទទួលបានប្រាក់ចំណេញពីការរំលោភបំពាន ដ៏គួរឱ្យភ័យខ្លាចទាំងនោះឡើយ» ។

ច្បាប់នេះទទួលបានការថ្កោលទោសយ៉ាងរហ័សកាលពីថ្ងៃព្រហស្បតិ៍ ពីទីក្រុងប៉េកាំងដែលបានបដិសេធ រាល់ការចោទប្រកាន់ចំពោះការរំលោភបំពាននានា និងបានទទូចថាគោលនយោបាយស៊ីនជាំងរបស់ខ្លួន គឺចាំបាច់ដើម្បីប្រឆាំងនឹងភាពជ្រុលនិយមហឹង្សា។
របាយការណ៍នោះបាននិយាយថា ការចោទប្រកាន់ចុងក្រោយ គឺមិនស៊ីសង្វាក់គ្នាទាំងស្រុងជាមួយនឹងអង្គហេតុ និងបង្កអន្តរាយដល់ពាណិជ្ជកម្ម។
សហរដ្ឋអាមេរិកបានចាត់វិធានការប្រឆាំងនឹងប្រទេសចិន រួចហើយទៅលើតំបន់ស៊ីនជាំងហើយ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនជាមួយអ្នកនៅរស់រានមានជីវិតពីជំរុំទាំងនោះ(ជនជាតិអ៊ុយហ័្គរ)។

ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូល វត្ថុធាតុដើមបន្ទះស្រូបពន្លឺព្រះអាទិត្យ ពីក្រុមហ៊ុនចិនមួយ និងបានដាក់កម្រិតលើពាណិជ្ជកម្មចំនួន ៤ ផ្សេងទៀតសម្រាប់ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងតំបន់ខាងលើ។
សហរដ្ឋអាមេរិកក៏ណែនាំឱ្យគយ និងអ្នកការពារព្រំដែនសហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្សេងទៀតរៀបចំផែនការដើម្បីការពារការនាំចូលបែបនេះ និងសម្រាប់កំណត់ទីតាំងរោងចក្រ ក្រុមហ៊ុន ឬមនុស្សដែលពាក់ព័ន្ធនឹងកម្លាំងពលកម្មដោយបង្ខំ ឬមិនស្ម័គ្រចិត្តទាំងអស់៕
ប្រភព៖ International Business Times
រក្សាសិទ្ធិដោយ៖CEN

×