រដ្ឋាភិបាលមីយ៉ាន់ម៉ាបានច្រានចោល សេចក្តីសម្រេចមួយ របស់ក្រុមប្រឹក្សាសិទ្ធមនុស្ស អង្គការសហប្រជាជាតិកាលពីថ្ងៃពុធកន្លងទៅ ដែលបានអំពាវនាវឱ្យមានការផ្សះផ្សាជាមួយ ជនជាតិភាគតិចរ៉ូហ៊ីនយ៉ាដែលយោធា បានធ្វើទុក្ខបុកម្នេញដោយចោទប្រកាន់ថា“ ការចោទប្រកាន់តែម្ខាង” ចំពោះការប្រព្រឹត្តរបស់ខ្លួនទៅលើសហគមន៍ដែលគ្មានរដ្ឋ(រ៉ូហ៊ីនយ៉ា)មួយនេះ។
កាលពីថ្ងៃចន្ទកន្លងទៅក្រុមប្រឹក្សាបានអនុម័ត សេចក្តីសម្រេចមួយដោយអំពាវនាវឱ្យមានភាពស្ថាបនា និងពិភាក្សាដោយសន្តិភាព និងការផ្សះផ្សាគ្នា ដោយអនុលោមតាមឆន្ទះ និងផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា រួមជាមួយជនជាតិម៉ូស្លីមរ៉ូហ៊ីនយ៉ា។ ក្រសួងការបរទេសរបស់រដ្ឋាភិបាលយោធាថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖« សេចក្តីសម្រេចគឺអាស្រ័យទៅលើព័ត៍មានមិនពិត និងការចោទប្រកាន់តែមួយជ្រុង។»
សេចក្តីថ្លែងការណ៍ខាងលើក៏បានបន្ថែមទៀតថា៖ «ពាក្យថា រ៉ូហ៊ីនយ៉ាគឺបានបង្កើតឡើងជាមួយរបៀប
វារៈនយោបាយពេញលេញ( ទូលំទូលាយ)ដែលមិនមានការទទួលស្គាល់ និងបដិសេធពីរដ្ឋាភិបាល»។
សេចក្តីថ្លែងការណ៍បន្តថា៖ «សហគមន៍នេះ គឺមិនដែលធ្លាប់ទទួលស្គាល់ជាជនជាតិភាគតិច របស់ប្រទេសមីយ៉ាន់ម៉ានោះទេ។»
ក្នុងប្រទេសមីយ៉ាន់ម៉ា ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេមើលឃើញថា ជាអ្នកបង្កអន្តរាយដែលមកពីប្រទេសបង់ក្លាដែស ហើយត្រូវបានគេបដិសេធថាជាពលរដ្ឋពេញសិទ្ធិ និងសិទ្ធិទទួលបានសេវាកម្មផ្សេងទៀត។
បច្ចុប្បន្នជនជាតិភាគតិចរ៉ូហ៊ីនយ៉ាច្រើនជាង៧សែននាក់ កំពុងស្ថិតក្នុងជំរំរបស់ប្រទេសបង់ក្លាដែស បន្ទាប់ពីការវាយប្រហារយោធាដ៏សាហាវមួយកាលឆ្នាំ ២០១៧ ទៅលើសហគមន៍របស់ពួកគេ នៅរដ្ឋរ៉ាក់ឃីនភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលឥឡូវនេះប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹងការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍។
មេដឹកនាំយោធាលោក Min Aung Hlaing ដែលជាប្រធាននៃកងកម្លាំងប្រដាប់អាវុធ ក្នុងកំឡុងពេលបង្ក្រាបបានច្រានចោល ពាក្យរ៉ូហ៊ីនយ៉ាថាជាពាក្យស្រមើស្រមៃ។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិបានសម្តែងការ គាំទ្រយ៉ាងដាក់ខាតចំពោះប្រជាជានមីយ៉ាន់ម៉ា និងសេចក្តីប្រាថ្នាផ្នែកប្រជាធិបតេយ្យរបស់ពួកគេ ហើយសេចក្តីសម្រេចអំពាវនាវឱ្យបញ្ឈប់ ជាបន្ទាន់ចំពោះការវាយប្រហារ និងអរិយភាព(ប្រឆាំង និងមិនពេញចិត្ត)។ យោងតាមក្រុមអ្នកឃ្លាំមើលក្នុងស្រុកបង្ហាញថា ប្រជាជនច្រើនជាង៩០០នាក់ បានស្លាប់ដោយសារការវាយប្រហារ របស់យោធាចាប់តាំងពីមានរដ្ឋប្រហារមក៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

