សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងយឺតជាងការរំពឹង ទុកក្នុងឆមាសទី២ឆ្នាំនេះ។ ការកើនឡើងយឺតនេះ ក្រោយពីសកម្មភាពផ្នែកវាយនភណ្ឌរបស់ចិនមានភាពយឺតយ៉ាវ ហើយតម្លៃវត្ថុធាតុដើម ក៏មានតម្លៃខ្ពស់ផងដែរ រួមទាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលជាបន្ទុកចំពោះការស្តារស្ថានភាពឡើងវិញ។
ផលិតក្នុងស្រុកសរុបកើនឡើង៧,៩ ភាគរយកាលពីអំឡុងត្រីមាសទី៤ កាលពីឆ្នាំមុន។ នេះបើយោងទៅតាមទិន្ន័យផ្លូវការ របស់អ្នកជំនាញសេដ្ឋកិច្ចវិទូ ក្នុងការស្ទង់ស្ថិតិរបស់រ៉យទ័រដែលបង្ហាញកាលពីថ្ងៃព្រហស្បតិ៍អំពី ការបាត់ការរំពឹងទុកចំពោះការកើនឡើង៨,១ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។
កំណើនសេដ្ឋកិច្ចបានថយចុះគួរឱ្យកត់សម្គាល់ពីកំណើន ១៨,៣ ភាគរយនៅក្នុងរយៈពេលពីខែមករាដល់ខែមីនា នៅពេលអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានរារាំងយ៉ាងខ្លាំង ដោយសារការកើនឡើងនូវជំងឺកូវីដ១៩នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ ។
សេដ្ឋកិច្ចវិទូ UOB ជនជាតិសិង្ហបុរី លោក Woei Chen Hoថ្លែងថា៖« តួលេខនេះ គឺតិចជាង និងស្ថិតក្រោមការរំពឹងទុករបស់យើង និងការរំពឹងទុករបស់ទីផ្សា (ប៉ុន្តែ) ខ្ញុំគិតថាសន្ទុះរបស់វា គឺខ្លាំងណាស់»។
ការិយាល័យស្ថិតិជាតិ(NBS)បានឱ្យដឹងថា ផ្នែកលើមូលដ្ឋានវាយតម្លៃប្រចាំត្រីមាស GDP(ផលិតផលក្នុងស្រុកសរុប) បានកើនឡើង ១,៣ ភាគរយនៅក្នុងរយៈពេលពីខែមេសាដល់ខែមិថុនា។ NBS បានកែប្រែកំណើនពីការធ្លាក់ចុះនៅក្នុងត្រីមាសទី ១ ពីត្រីមាសទី ៤ កាលពីឆ្នាំមុនមកនៅត្រឹម ០,៤ ភាគរយ។
ទិន្នន័យរបស់ NBS ក៏បានបង្ហាញផងដែរថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ៨,៣ ភាគរយនៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុនដែលធ្លាក់ចុះពីកំណើន ៨,៨ ភាគរយនៅក្នុងខែឧសភា។ ចំពោះការស្ទង់មតិរបស់សេដ្ឋកិច្ចវិទូខាងលើបានរំពឹងថា នឹងកើនឡើង ៧,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Liu Aihua មន្ត្រីនៅ NBS បានថ្លែងនៅក្នុងសន្និសីទខ្លីមួយកាលពីព្រហស្បតិ៍ថា «ការស្ទុះងើបនៃសេដ្ឋកិច្ចក្នុងស្រុក គឺមិនស្មើគ្នា»។ ទិន្នន័យកាលពីដើមសប្តាហ៍នេះបានបង្ហាញថា ការនាំចេញរបស់ចិនមានការកើនឡើងលឿនជាងការរំពឹងទុកក្នុងខែមិថុនាប៉ុន្តែមន្ត្រីគយម្នាក់បាននិយាយថា កំណើនពាណិជ្ជកម្មជាទូទៅអាចនឹងធ្លាក់ចុះនៅឆមាសទី ២ នៃឆ្នាំ ២០២១ ដែលផ្នែកខ្លះឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជានៃជំងឺកូវីដ១៩៕
ប្រភព៖ The Irish Times
រក្សាសិទ្ធិដោយ៖CEN

