អ្នកធ្វើការងារ៖ ភារកិច្ចប្រចាំថ្ងៃដំណើរការទៅមុខជាធម្មតា។ ទោះជាយ៉ាងណា គួរចៀសវាងការបញ្ចេញមតិយោបល់ណាដែលឆេវឆាវ នៅកន្លែងការងារ ព្រោះអាចបង្កើតជាជម្លោះជាមួយមិត្តរួមការងារដោយអចេតនា។
អ្នករកស៊ីជួញដូរ៖ ការរកស៊ីជួញដូរបានផលកម្រៃសមល្មម មិនទាន់មានអ្វីលេចធ្លោខ្លាំងឡើយ។ ថ្ងៃនេះមិនទាន់ជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនធំ ឬពង្រីកមុខរបរក្នុងហានិភ័យខ្ពស់នោះទេ គួររក្សាលំនឹងអាជីវកម្មចាស់ឱ្យរឹងមាំសិន។


