ប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅ បានការពារការលាយវ៉ាក់សាំងកូវីដ១៩ ចំនួនពីរប្រភេទផ្សេងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលកាន់តែខ្លាំងឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រកំពូល របស់អង្គការសុខភាពពិភពលោកបានព្រមានថាវាជា“ និន្នាការគ្រោះថ្នាក់” ដែលមិនទាន់មានការគាំទ្រដោយភស្តុតាងណាមួយនៅឡើយ។
ប្រទេសថៃកំពុងពុះពារទប់ទល់នឹងការផ្ទុះឡើងចុងក្រោយបង្អស់របស់ខ្លួន ដែលបានជំរុញដោយមេរោគបម្លែងថ្មី Delta ដែលកំពុងមានការរីកសាយភាយយ៉ាងខ្លាំង បន្ទាប់ពីមានករណីឆ្លង និងការស្លាប់កើនឡើងយ៉ាងខ្លាំង ខណៈប្រព័ន្ធថែទាំសុខភាពចាប់ផ្តើមចុះខ្សោយ។
អាជ្ញាធរបាននិយាយថា ពួកគេនឹងលាយបញ្ចូលគ្នានូវវ៉ាក់សាំងស៊ីណូវ៉ាក់ ដំបូងបង្អស់ដែលផលិតនៅប្រទេសចិន ជាមួយនឹងថ្នាំអាស្រា្តសេនីកានៃដូសទី២ ដើម្បីព្យាយាម និងទទួលបានប្រសិទ្ធិភាពរំញោចក្នុងរយៈពេល ៦ សប្តាហ៍ជំនួសឱ្យ ១២សប្តាហ៍ ។
លោក Yong Poovorawan ប្រធានក្រុមជីវវិទូនៃប្រទេសថៃបានមានប្រសាសន៍ថា នេះអាចធ្វើទៅបានតាមរយៈការបញ្ចូលវ៉ាក់សាំង ការពារមេរោគអសកម្មដូចជាស៊ីណូវ៉ាក់ ជាមួយនឹងវ៉ាក់សាំងអាស្រា្តសេនីកា ។
លោកបាននិយាយថា៖«យើងមិនអាចរង់ចាំ ១២ សប្តាហ៍ (សម្រាប់ប្រសិទ្ធភាពនោះទេ) ខណះការផ្ទុះមេរោគនេះគឺបានរីករាលដាលយ៉ាងឆាប់រហ័ស” ។
ប៉ុន្តែនៅពេលអនាគតប្រសិនបើមានវ៉ាក់សាំងដែលល្អជាងមុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងមេរោគ … យើងនឹងរកវិធីប្រសើរក្នុងការគ្រប់គ្រងស្ថានការណ៍។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោកលោកស្រី Soumya Swaminathan បានហៅយុទ្ធសាស្ត្រនេះថាជា“ និន្នាការគ្រោះថ្នាក់” ។ លោកស្រីបានមានប្រសាសន៍ថា៖« យើងស្ថិតនៅក្នុងតំបន់ដែលគ្មានទិន្នន័យ និងភស្ដុតាងដែលមានលក្ខណៈដូចជា“ ការលាយបញ្ចូលគ្នានោះទេ» ។
បុគ្គលិកថែទាំសុខភាពគឺជាមនុស្សដំបូងគេ ដែលទទួលបាននូវប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ប៉ុន្តែអាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យកន្លងទៅថា បុគ្គលិកពេទ្យជិត ៩០០ នាក់ដែលភាគច្រើនបានចាក់វ៉ាក់សាំង គឺទទួលបានការចាក់ថ្នាំបង្ការ មេរោគនូវវ៉ាក់សាំងប្រភេទខាងលើនេះ។
ក្រុមអាជ្ញាធរបាននិយាយថា ឥឡូវនេះ ពួកគេនឹងទទួលបានថ្នាំប្រភេទ AstraZeneca ឬ Pfizer-BioNTech ផងដែរ។ ការសាយភាយមេរោគនៅទីក្រុងបាងកក និងខេត្តចំនួនប្រាំបួនផ្សេងទៀត កំពុងរងការរឹតត្បិតខ្លាំង ដែលរួមមានបម្រាមគោចរនៅពេលយប់ និងការហាមឃាត់ការជួបជុំចាប់ពីមនុស្សប្រាំនាក់ឡើងទៅ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

