Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង នឹងតំឡើងប្រាក់ឈ្នួល អប្បបរមាត្រឹម ៥,១ ភាគរយ នៅឆ្នាំក្រោយ

ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារកន្លងទៅនេះថា ខ្លួនគ្រោងនឹងតំឡើងប្រាក់ឈ្នួល ម៉ោងអប្បបរមាថ្នាក់ជាតិ ដោយអត្រាលឿនបំផុត ក្នុងរយៈពេល ៣ ឆ្នាំសម្រាប់ឆ្នាំ ២០២២ ដោយសារសេដ្ឋកិច្ចត្រូវបានគេមើលឃើញថា កំពុងស្ថិតស្ថេរសម្រាប់ការងើបឡើងវិញពីជំងឺកូវីដ១៩ ។

គណៈកម្មការប្រាក់ឈ្នួលអប្បបរមា បានព្រមព្រៀងលើការតំឡើង ៥,១ ភាគរយដល់ ៩,១៦០ វ៉ុន ឬស្មើ ៨,០២ ដុល្លារអាមេរិក ក្នុងមួយម៉ោង សម្រាប់ឆ្នាំក្រោយដែលមានចំនួនច្រើនជាងការកើនឡើង ១,៥ ភាគរយនៅឆ្នាំនេះ។

ការកើនឡើងបែបនេះ មានន័យថា នឹងមានការតំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤១,៦ ភាគរយគិតជាប្រាក់ខែអប្បបរមា ចាប់តាំងពីលោកប្រធានាធិបតី Moon Jae-in ចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ ។
កាលពីដើមខែនេះ កម្មករកូរ៉េខាងត្បូងរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល ដើម្បីទាមទារលក្ខខណ្ឌមួយល្អប្រសើរ។

យោងទៅតាមសារព័ត៍មាន Yonhap បានបង្ហាញថា អ្នកដើរក្បួនពាក់របាំងមុខបានបិទផ្លូវធំ ៗ មួយចំនួននៅកណ្តាលស្រុកជុងណូ ដោយកាន់ស្លាកសញ្ញា ដែលមានពាក្យស្លោកដូចជា “បញ្ឈប់ការរៀបចំឡើងវិញ!” និង “តោះ! ធ្វើកូដកម្មទូទៅ!”។ការតវ៉ាដែលសហជីពមួយ បាននិយាយថា បានទាក់ទាញអ្នកចូលរួមប្រមាណ ៨០០០ នាក់ដោយគាំទ្រ ការទាមទារដំឡើងប្រាក់ខែ និងវិធានការណ៍ គឺដើម្បីការពារគ្រោះថ្នាក់៕
ប្រភព ៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×