អ៊ីស្រាអែលបានចាប់ផ្តើមអញ្ជើញ មនុស្សពេញវ័យដែលមានភាពស៊ាំ នឹងវ៉ាក់សាំងដើម្បីទទួលការចាក់វ៉ាក់សាំង COVID-19ដូសទី៣ ខណៈអត្រានៃករណីឆ្លងថ្មី នៅក្នុងប្រទេសនេះ បានកើនឡើងជាថ្មីម្តងទៀត ដោយសារតែការរីករាលដាលនៃមេរោគបម្លែងថ្មី Delta។
អ៊ីស្រាអែលបាននាំមុខគេក្នុងការចាក់វ៉ាក់សាំង ចំពោះប្រជាជនភាគច្រើនរបស់ខ្លួននៅដើមឆ្នាំនេះ ហើយប្រទេសនេះបានបើកដំណើរការឡើងវិញ នៅពេលដែលករណីឆ្លងកូវីដ១៩ បានធ្លាក់ចុះទាបបំផុតក្នុងអំឡុងពេលប៉ុន្មានថ្ងៃកាលពីចុងខែឧសភា និងដើមខែមិថុនាកន្លងទៅនេះ។ ប៉ុន្តែចាប់តាំងពីពេលនោះមកករណីឆ្លងថ្មីជាច្រើន បានកើនឡើងរហូតដល់ជាង ៤០០ ក្នុងមួយថ្ងៃវិញ។
ជាការឆ្លើយតប អ៊ីស្រាអែលក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោកដែលបានអនុម័ត ការចាក់ថ្នាំបង្ការចំនួន៣ដូស ពោលគឺ៣លើកទៅលើប្រជាជនរបស់ខ្លួន។ នេះបើយោងតាមកាសែត The Times of Israel ។
ដោយមានការយល់ព្រម ពីការចាក់វ៉ាក់សាំងបន្ថែមពី មជ្ឈមណ្ឌលវេជ្ជសាស្ត្រតេអាវ៉ា – តំបន់សេបាដែលជាមន្ទីរពេទ្យធំបំផុត របស់អ៊ីស្រាអែលបានអញ្ជើញ អ្នកដែលទទួលការប្តូរបេះដូង អាចទៅចាក់ថ្នាំបង្ការបាន៕
ប្រភព៖ Jewish Agency
រក្សាសិទ្ធិដោយ៖CEN

