Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ! ពលរដ្ឋឥណ្ឌា មិនតិចពាន់នាក់ ផុងខ្លួនអស់ទាំងលុយ ជឿក្រុមពេទ្យបោកប្រាស់ ប្រើវ៉ាក់សាំងក្លែងក្លាយ លាយរបស់នេះចាក់ឲ្យ

ប្រជាជនឥណ្ឌារាប់ពាន់នាក់ បានទទួលរងគ្រោះពីការឆបោកការជាមួយការចាក់វ៉ាក់សាំងកូវីដក្លែងក្លាយ។ តែយ៉ាងណា គ្រូពេទ្យនិងបុគ្គលិកពេទ្យខ្វះខួរពាក់ព័ន្ធមួយចំនួន ដែលបានឆ្លៀតឱកាសរកស៊ីឆបោកទាញយកប្រយោជន៍ ទាំងខណៈពេលដែលប្រទេសរបស់ខ្លួនកំពុងធ្លាក់ក្នុងសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

លោក Vishal Thakur មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប៉ូលីសបុមបៃ បាននិយាយថា យ៉ាងហោចណាស់ ការចាក់វ៉ាក់សាំងក្លែងក្លាយចំនួន ១២ កន្លែង ត្រូវបានធ្វើឡើងក្នុងទីក្រុង Mumbai រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា។

លោក Thakur បានមានប្រសាសន៍ថា «ពួកគេបានប្រើទឹកអំបិល រួចហើយចាក់ឲ្យប្រជាពលរដ្ឋតែម្តង»។ លោកបញ្ជាក់ថា គ្រប់ជំរុំចាក់វ៉ាក់សាំងរកស៊ីបោកប្រាស់ទាំងនោះ គឺត្រូវបានគេធ្វើឡើងរបៀបនេះទាំងអស់ ហើយមនុស្សប្រមាណ ២៥០០ នាក់ ត្រូវបានបាញ់បោកជាមួយការចាក់វ៉ាក់សាំងក្លែងក្លាយនេះ។ លើសពីនេះ ពួកគេថែមទាំងបានយកថ្លៃសេវាពីជនរងគ្រោះ ដែលអាចរកប្រាក់ចំណេញបានរហូតទៅ ២៨.០០០ ដុល្លារ ឯណោះ។

លោក Thakur ក៏បានឲ្យដឹងថា នៅពេលនេះ ក្រុមគ្រូពេទ្យរកសុីឆបោកទាំងនោះ ត្រូវបានចាប់ខ្លួនហើយ ដោយត្រូវបានចោទប្រកាន់ពីបទសមគំនិតរកស៊ីបោកប្រាស់ និងប៉ុនប៉ងសម្លាប់មនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភពៈ cnn)

×